ព័ត៌មានជាតិ
កំពង់ផែទេសចរណ៍កោះទន្សាយត្រៀមលក្ខណៈសម្រាប់ការប្រើប្រាស់សាធារណៈ
កំពង់ផែទេសចរណ៍កោះទន្សាយ នឹងត្រៀមលក្ខណៈដើម្បីបម្រើការប្រើប្រាស់ជាលក្ខណៈសាធារណៈ ខណៈផែមួយនេះបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅជាងពាក់កណ្តាល ខែមករា ឆ្នាំ២០២២ កន្លងមក។

ទោះជាបែបណា ក្រោយពីដាក់សម្ពោធឱ្យដំណើរការ កំពុងផែទេសចរណ៍ កោះទន្សាយ ក្នុងខេត្តកែប ពុំទាន់បានរៀបចំអ្វីជាដុំកំភួននៅឡើយ ប៉ុន្តែដំណើរការនិងសកម្មភាពទូកទេសចរណ៍នៅតែបើកចរាចរធម្មតា ដោយមានដាក់តារាងតម្លៃសេវាជាក់លាក់នៅកន្លែងលក់សំបុត្រជូនភ្ញៀវ ដែលជួលទូកទេសចរណ៍ជិះទៅសម្រាកលម្ហែកម្សាន្ត នៅតាមបណ្តាកោះនានា ពិសេសកោះទន្សាយ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា បើទោះជាកំពង់ផែទេសចរណ៍កោះទន្សាយត្រូវបានសម្ពោធដាក់ឱ្យដំណើរការ តែមិនទាន់រៀបចំផ្នែកបម្រើសេវាឱ្យបានគ្រប់ជ្រុងនៅឡើយ ខណៈផែទេសចរណ៍នេះពុំទាន់មានការដេញថ្លៃ។
ដោយឡែក លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានបញ្ជាក់ដែរថា តាមពិតកំពង់ផែទេសចរណ៍ខេត្តកែប មិនត្រូវធ្វើការដេញថ្លៃនោះទេ ព្រោះកំពង់ផែទេសចរណ៍កោះទន្សាយ ជាផែរបស់រដ្ឋគ្រប់គ្រង សម្រាប់បម្រើសេវាជូនសាធារណជនទូទៅ ពិសេសសម្រាប់បម្រើលើវិស័យទេសចរណ៍។

ថ្វីដ្បិតកំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវស្ថាបនារួចរាល់ជាស្ថាពរ រហូតដល់សម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ គេកត់សម្គាល់ឃើញក្នុងបរិវេណកំពង់ផែទេសចរណ៍ហាក់ពុំទាន់មានភាពអ៊ូរអនៅឡើយទេ ប៉ុន្តែភ្ញៀវទេសចរណ៍នៅតែសម្រុកមកទិញសំបុត្រជួលទូក ដើម្បីជិះទៅលម្ហែតាមបណ្តាកោះនានាជារៀងរាល់ថ្ងៃ ពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕
អត្ថបទ៖ សេង ណារិទ្ធ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


