ព័ត៌មានជាតិ
សមិទ្ធផលដ៏សំខាន់ចំនួនពីរ បញ្ចប់ការសាងសង់ ជំរុញផ្លាស់ប្តូរមុខមាត់ខេត្តកែប
គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ចំនួនពីរបានបញ្ចប់ការសាងសង់ ដែលនឹងជំរុញដល់ការរីកលូតលាស់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តកែប។


កាលពីពេលថ្មីៗនេះ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះត្រួតពិនិត្យ ការងារប្រគល់-ទទួលបច្ចេកទេស អនុគម្រោងសាងសង់ផ្លូវប្របឆ្នេរកែប និងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
គម្រោងសាងសង់ផ្លូវប្របឆ្នេរកែប មានទីតាំងនៅក្នុងក្រុងកែប ខេត្តកែប បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ និងបញ្ជប់នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជាអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងខាងត្បូង។

ចំពោះគម្រោងសាងសង់កំពង់ផែកោះទន្សាយ មានទីតាំងនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប សាងសង់កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជាអនុគម្រោងទី ៣ ស្ថិតក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៃមហាអនុតំបន់មេគង្គជំហានទី២។



ការចុះត្រួតពិនិត្យនេះ មានកាចូលរួមពីអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានសាធារណការ តំណាងអគ្គនាយកដ្ឋានបច្ចេកទេស តំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ប្រធានគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


