Connect with us

ព័ត៌មានជាតិ

៤៨ ថ្ងៃ ផ្លូវ​កាត់ថ្មីពី​បូកគោ​ មក​ផ្លូវ​ជាតិ​លេខ ៤ សម្រេច​សាងសង់​បាន​ជាង ៦ គីឡូម៉ែត្រ

បានផុស

នៅ

រហូតមកដល់ពេលនេះ​ គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ​មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK​១៥៨+២០០​ អនុវត្ត​បាន ៤៥ ថ្ងៃ​ និងសម្រេចបាន​​ ៦,៥គ.ម​ហើយ។ នេះបើ​តាម​ការ​ឲ្យ​ដឹង​របស់​ឯកឧត្តម ជា​ សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​ដែនដី នគរូបនីយកម្មនិង​សំណង់។

​ផ្លូវកៅស៊ូ​ដែល​សាងសង់​ថ្មី​​ប្រវែង​ជាង ២០ គីឡូម៉ែត្រ​ ​ក្រោម​ទុនវិនិយោគ​របស់​អ្នក​ឧកញ៉ា​សុខ គង់ និង​អ្នក​ឧកញ៉ា​ម៉ុង ឫទ្ធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខព្រួញអ្នកឧកញ៉ាសុខ គង់ ធើ្វពីខ្នងភ្នំចុះក្រោម។ ឧកញ៉ាម៉ុង ឬទ្ធី​ អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ទៅតភ្ជាប់គ្នា ដែលមានប្រវែងសរុប ៦១​គ.ម។ នេះជាការសម្រួលដល់ការធើ្វដំណើរនិងការគាំទ្រដល់ការវិនិយោគ។

គម្រោង​ស្ថាបនា​ផ្លូវ​ថ្មី​ប្រវែង ២៧ គីឡូម៉ែត្រ ត​ភ្ជាប់ពី​បូកគោ មក​ផ្លូវជាតិ​លេខ ៤ ស្ថិត​នៅក្នុង​ការ​សម្របសម្រួលរបស់​រដ្ឋមន្រ្តី​ក្រសួង​ដែនដី។

បើ​តាមលោក​​រដ្ឋមន្រ្តី ឧទ្យានជាតិបូកគោ​ រងការខូចខាតនិងខាតបង់ពេលវេលារាប់រយឆ្នាំ​ដោយ​សារ​សង្គ្រាម។ ក្រោយ​ប្រទេស​​ជាតិ​មាន​សន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន សមិទ្ធផល​ថ្មី​​ផ្លូវ​ចាក់ក្រាល​កៅស៊ូ​ ដែល​​​​តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងអ្នក​ឧកញ៉ា​ម៉ុង ឫទ្ធី នឹង​លេច​រូបរាង​ក្នុង​ពេល​ឆាប់ៗ​ដ៏ខ្លី​ខាងមុខនេះ​ជាក់ជាមិនខានឡេីយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម