Connect with us

ព័ត៌មានជាតិ

ការឈានជើងចូល WHITE HOUSE របស់សម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រ និងជាមោទកភាពរបស់កម្ពុជាទាំងមូល

បានផុស

នៅ

​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាលពី​ព្រឹក​ថ្ងៃទី​ ០៨ ខែកុម្ភៈ ថា ការអញ្ជើញ​ទៅ​ចូលរួម​ប្រជុំ នៅ​សេត​វិមាន ឬ WHITE HOUSE គឺជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ពីព្រោះ​កម្ពុជា​មិនដែល​បាន​ចូលទៅ​ដល់​វ៉ា​យ​ហោសនោះទេ សូម្បីតែ​សេនាប្រមុខ លន់ នល់ ដែល​អាមេរិក​គាំទ្រ ក៏​មិនដែល​បាន​ទៅដល់​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ជាការ​ឆ្លើយតប​សំណួរ​របស់​អ្នកសារព័ត៌មាន និង​បន្ទាប់ពី​មាន​លិខិតឆ្លើយឆ្លងគ្នារវាងលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្មីៗនេះ ទាក់ទងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនាពេលខាងមុខ ហើយក៏​ធ្លាប់​បានបញ្ជាក់​ពី​អញ្ជើញ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក ក្នុងនាម​ជា​សហប្រធាន​ជាមួយនឹង​លោក ចូ បៃ​ដិ​ន​ នេះ​ផងដែរ​។​

សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ បុគ្គលដែលចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ  សំអឿន ជាស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល ...

​លោក ផៃ ស៊ី​ផាន បាន​ថ្លែងថា “​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ហើយ ដែល​កម្ពុជា​យើង​បណ្ដើរ​ចូលទៅ​ដល់​វ៉ា​យ​ហៅ (THE WHITE HOUSE) នោះទេ មិនដែល​សោះ​។ នេះ​គឺជា​លើកទីមួយ​ហើយ​ដែលជា​វីរៈបុរស​របស់​កម្ពុជា ដែលជា​កូន​អ្នកស្រែ​ម្នាក់ ដែល​លោក​មានឱកាស​បាន​ចូលរួមបាន​ចូលទៅ​ដល់​ក្នុង WHITE HOUSE ដែលជា​កន្លែង​រដ្ឋបាល​របស់​សហរដ្ឋអាមេរិក​”​។​

​បើតាម​លោក ផៃ ស៊ី​ផាន កន្លងមក​ឃើញ​អ្នកនយោបាយ​មួយចំនួន​បាន​ឈរ​ថត​នៅ​ខាងក្រៅ White House នោះ ប៉ុន្តែ​ពេលនេះ យើង​បានដឹង​ច្បាស់​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក នាពេលខាងមុខ ហើយ​ការដឹង​ច្បាស់​នេះ គឺ​តាមរយៈ​សារលិខិត​របស់លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​សរសេរ​មកកាន់​សម្តេច​តេ​ជោ ហ៊ុន សែន​។ លោក Joe Biden បានសរសេរថា “​រដ្ឋបាល​របស់ខ្ញុំ ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ខ្ញុំ​រង់ចាំ​ស្វាគមន៍​សម្ដេច​អញ្ជើញ​មកកាន់រ​ដ្ឋវ៉ា​ស៊ីន​តោន​ក្នុងឱកាស​ឆាប់ៗ​ខាងមុខ​”​។​

​លោក ផៃ ស៊ី​ផាន បញ្ជាក់ថា នេះ​គឺជា​កម្រង​ការងារ​ការទូត​មួយ​ដែល​បង្ហាញ​យ៉ាង​ជាក់ច្បាស់​ថា កម្ពុជា​បាន​ដើរតួរ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការបម្រើ​ផលប្រយោជន៍​ឲ្យ​តំបន់ ដូច្នេះ​នេះ គឺជា​មោទនភាព​របស់​យើង ហើយក៏​ជា​មោទនភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។ ចំណែក​អ្នក​ដែល​វាយតម្លៃ​យ៉ាងណា គឺជា​រឿង​ដាច់ដោយឡែក ប៉ុន្តែ​វត្តមាន​របស់​សម្ដេច​នៅ វ៉ា​យ​ហៅ គឺជា​កិត្តិយស​របស់​ខ្មែរ​យើង​ទាំងមូល​។​

​ចំពោះ​របៀប​វីរៈ​អ្វីខ្លះ ដែល​នឹងត្រូវ​លើក​យកទៅ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក Joe Biden នោះ លោក ផៃ ស៊ី​ផាន បាន​អះអាងថា នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​អាស៊ាន​មាន​ក្រុមការងារ​លេខាធិការដ្ឋាន​របស់​អាស៊ាន នឹង​ជួបគ្នា​ជាមួយ​ក្រុម​លេខា​ការងារ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ជជែក​គ្នា ទើប​បង្កើត​ទៅជា​របៀប​វារៈ​ក្នុង​កិច្ច​ពិភាក្សាគ្នា ដូច្នេះ​មកដល់ពេលនេះ យើង​មិនទាន់​ដឹងថា មាន​របៀបវារៈ​អ្វីខ្លះ ដែល​នឹងត្រូវ​ជជែក​ពិភាក្សាគ្នា​នៅក្នុង​ជំនួប​របស់លោក Joe Biden ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សរសេរ​លិខិត​មួយច្បាប់​ឆ្លើយ​លោក Joe Biden ផងដែរ ដោយ​អរគុណ​ប្រធានាធិបតី​អាមេរិក ដែល​បាន​ផ្ញើលិខិត​បញ្ជាក់​ពី​គោលបំណង​ក្នុងការ​អញ្ជើញសម្តេច និង​មេដឹកនាំ​អាស៊ាន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​គ្រោង​រៀបចំ​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ និង​បំណងប្រាថ្នា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​អាស៊ាន​-​សហរដ្ឋអាមេរិក​បន្ថែ​ម​ទៀត ក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២​។ ជាមួយគ្នា​នោះ សម្តេច​បានបញ្ជាក់​សារជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អាមេរិក ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​។​

Joe Biden Remembers Promise He Made to Dying Son on Beau's Birthday |  PEOPLE.com

​សម្តេច​តេ​ជោ​មានជំនឿថា កិច្ចប្រជុំ​កំពូល​នេះ​នឹង​ផ្ដល់នូវ​កាលានុវត្តភាព​ដ៏​ល្អ​មួយ​សម្រាប់​ការផ្លាស់ប្ដូរ​យោបល់​គ្នា​ថា តើ​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​សហរដ្ឋអាមេរិក រីកចម្រើន​ទៅមុខ​បន្ថែមទៀត​។​

​លោក ផៃ ស៊ី​ផាន អះអាង​ដែរ​ថា ការអញ្ជើញ​ឡើង WHITE HOUSE របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាពេលនេះ តំណាង​ឲ្យ​ជាតិខ្មែរ​ទាំងមូល ហើយក៏​តំណាង​ឲ្យ​ក្រុមប្រឆាំង​មួយចំនួន​ផងដែរ ដែល​តែងតែ​ទៅ​ឈរ​ថត​នៅ​ខាងក្រៅ​សេត​វិមាន​នោះ ដូច្នេះ​វា​ជា​មោទនភាព​របស់​ខ្មែរ​យើង​ទាំងមូល ហើយ​នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​កន្លងមក​សូម្បីតែ​ព្រះមហាក្សត្រ ឬ​សេនាប្រមុខ​លន់ នល់ ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ក៏​មិនបាន​ឡើងទៅ​ដល់​វ៉ា​យ​ហោសនេះដែរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម