ព័ត៌មានជាតិ
លោក សុខ សារឿន អតីតមេបញ្ជាការរបស់សម្ដេចតេជោនាទសវត្សរ៍ ៧០ ទទួលមរណភាព នៅអាយុ ៧៩ ឆ្នាំ
លោក នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលជាមេទ័ពតស៊ូទសវត្សរ៍ឆ្នាំ ៧០ និងជាអតីតមេបញ្ជាការរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ១០៖៤៥ នាទី ព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅមន្ទីរពេទ្យកាលម៉ែត្រ ដោយរោគាពាធ។

មរណភាពរបស់លោក សុខ សារឿន គឺជាការបាត់បង់ អតីតអ្នកកាន់អាវុធតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា ចំណងមិត្តភាពរវាងសម្ដេច និងលោកនាយឧត្តមសេនីយ៍ សុខ សារឿន មិនបានផ្លាស់ប្ដូរនោះទេ ចាប់តាំងពីទស្សវត្សរ៍ ៧០ រហូតមកល់បច្ចុប្បន្ន ទោះបីជាតួនាទីបុណ្យសក្ដិខុសគ្នាក្ដី។

សម្ដេចតេជោ “ទោះសភាពការ ទោះសភាពការណ៍ មានការប្រែប្រួល ទាំងនយោបាយសេដ្ឋកិច្ច សង្គម ទាំងឋានៈ តួនាទី ទាំងវ័យ និងរូបកាយ តែចំណងមិត្តភាព និងភាពជាបងប្អូនរវាងគាត់ និងខ្ញុំមិនបានផ្លាស់ប្ដូរទេ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខចំពោះ នាយឧត្តមសេនីយ៍ សុខ សារឿនដោយលើកឡើងថា «មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្ន ក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត»។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមចែករំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ លោកស្រី សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


