Connect with us

ព័ត៌មានជាតិ

មនុស្ស ៤នាក់ ត្រូវកោះហៅឲ្យចូលខ្លួនបំភ្លឺ ក្នុងករណីឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់ ៣

បានផុស

នៅ

ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប​ន្ទាយមានជ័យ នៅក្នុងខែមីនា ឆ្នាំ ២០២២នេះ បានកោះហៅ មនុស្ស ៤នាក់ ឲ្យចូលខ្លួនបំភ្លឺក្នុងករណីឈូសឆាយ ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ ៣បឹងទន្លេសាប នៃភូមិកំបោ និងភូមិពាម។

នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញលិខិតកោះអញ្ជើញ លោក ឃូ ពៅ ភេទប្រុស អាយុ ៥២ឆ្នាំ ជាអភិបាលស្រុកព្រះនេត្រព្រះ ឲ្យចូលខ្លួនមកកាន់អយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ជាកំហិត ដើម្បីធ្វើការសាកសួរអំពីរឿងអ្នក ដែលពាក់ព័ន្ធការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក នៅក្នុងតំបន់ ៣ បឹងទន្លេសាប ស្ថិតក្នុងសាស្ត្រ ឃុំប្រាសាទ និងឃុំភ្នំលាភ ស្រុកព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ សាម៉ីខ្លួនត្រូវមកឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទង និងរឿងខាងលើមកជាមួយផងប្រសិនបើមាន។

ចំណែកលោក មាស ហឹក ភេទប្រុស អាយុ ៦៦ឆ្នាំ ជាមេឃុំប្រាសាទ ឲ្យចូលខ្លួនទៅកាន់អយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២នេះ ដើម្បីធ្វើការសាកសួអំពីរឿងអ្នកដែលពាក់ព័ន្ធការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣​ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំប្រាសាទ និងឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ សាម៉ីខ្លួនត្រូវមកឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនិងរឿងខាងលើ មកជាមួយផងប្រសិនបើមាន។

រីលោក ហេង កេសរោ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានឃើញសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានឃើញដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ដែលចោទប្រកាន់លើឈ្មោះ ហេង ហុង ភេទប្រុស អាយុ ៦៣ឆ្នាំ ជាក្រុមប្រឹក្សាឃុំភ្នំភ្នំលៀប រស់នៅក្នុងភូមិ ពាមកំពង់ក្រសាំងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពីបទជាប់ពាក់ព័ន្ធការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ បឹងទន្លេសាប ស្ថិតក្នុងសាស្ត្រ ភូមិកំបៅ និងភូមិពាមកំពង់ក្រសាំង ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ កាលពីកំឡុងឆ្នាំ ២០១៥ដល់ឆ្នាំ ២០១៩ រហូតមកដល់សព្វថ្ងៃនេះ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសមាត្រា ៩៨ចំណុច ១ នៃច្បាប់ ស្តីពី ជលផល។

លោក ហេង កេសរោ ចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យឈ្មោះ ហេង ហុង ចូលមកបង្ហាញខ្លួននៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ដើម្បីសួរចំលើយពីដំណើររឿងឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ បឹងទន្លេសាប។ ក្នុងនោះ សាម៉ីខ្លួនត្រូវទៅបង្ហាញខ្លួន ឲ្យទាន់ពេលវេលាតាមការកំណត់ខាងលើ និងយកលិខិតផ្សេងៗ ដែលទាក់ទងនិងសំនុំរឿងខាងលើ មកជាមួយផងប្រសិនបើមាន ក្នុងករណីមិនចូលខ្លួន និងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្តង។

លោក ហេងកេសរោ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យដដែល ក៏បានឃើញសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានឃើញដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ដែលចោទប្រកាន់លើឈ្មោះ រើន ជិត ប្រុសអា ៥៦ឆ្នាំ ពីបទជាប់ពាក់ព័ន្ធការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ បឹងទន្លេសាប ស្ថិតក្នុងសាស្ត្រភូមិកំបៅនិង ភូមិពាមកំពង់ក្រសាំង ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ កាលពីកំឡុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ រហូតមកដល់សព្វថ្ងៃនេះ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសមាត្រា ៩៨ ចំណុច ១នៃច្បាប់ ស្តីពី ជលផល។

លោក ហេងកេសរោ ចៅក្រមស៊ើបសួរ បង្គាប់ឲ្យឈ្មោះ រើន ជិត រស់នៅក្នុងភូមិ ក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចូលទៅបង្ហាញខ្លួននៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២២ ដើម្បីសួរចំលើយពីដំណើររឿងឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ បឹងទន្លេសាប។ ក្នុងនោះ សាម៉ីខ្លួនត្រូវបង្ហាញខ្លួនឲ្យទាន់ពេលវេលា តាមការកំណត់ខាងលើ និងយកលិខិតផ្សេងៗ ដែលទាក់ទងនិងសំណុំរឿងខាងលើមកជាមួយផង ប្រសិនបើក្នុងករណីមិនចូលខ្លួន និងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្តង។

សូមជម្រាបថា កន្លងមកដីរដ្ឋ ដែលមានទំហំ ៦០ហិកតា ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ត្រូវបានក្រុមមនុស្សមួយក្រុម ឃុបឃិតគ្នាឈូសឆាយ យកលក់ជាលក្ខណៈប្រព័ន្ធ។ ក្នុងនោះមាន អភិបាលស្រុក មេឃុំភ្នំលាភ ក្រុមប្រឹក្សាឃុំ៕

អត្ថបទ៖ វ៉ាន់ ណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម