ព័ត៌មានជាតិ
រថយន្ត Ford Everest ជំនាន់ថ្មី បានប្រកាសចេញជាផ្លូវការ

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន Ford Motor Company បានប្រកាសចេញជាផ្លូវការនៃរថយន្ត Ford Everest ជំនាន់ថ្មី។ រថយន្តនេះនឹងក្លាយជារថយន្ត SUV 7 កៅអីដែលស័ក្តិសមឥតខ្ចោះគ្រប់ដំណើរកំសាន្ត ជាពិសេសនោះគឺដំណើរកំសាន្តបែបផ្សងព្រេង ជាមួយនឹងបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបអស្ចារ្យលើសគេ។

លោក Ian Foston ជាប្រធានគ្រប់គ្រងវិស្វករនៃរថយន្ត Ford Everest បានមានប្រសាសន៍ថា៖ “គោលបំណងដែលផលិត Ford Everest ជំនាន់ថ្មីនេះគឺសាមញ្ញ និងមានភាពច្បាស់លាស់ ពោលគឺរចនាផ្នែកខាងក្រៅឲ្យធន់រឹងមាំ រចនាផ្នែកខាងក្នុងជាជម្រកដ៏មានផាសុកភាព និងសមត្ថភាពបើកបរដ៏អស្ចារ្យ” ។ Ford Everest ជំនាន់ថ្មីនេះនឹងមកជាមួយ 3 ជម្រើសដូចជា៖ Sport, Titanium+ និង Platinum ដោយជម្រើសនីមួយៗនឹងអាចបំពេញតាមតម្រូវរបស់អតិថិជន។

ជាមួយនឹងម៉ូឌែលជំនាន់ថ្មីនេះ Ford មិនភ្លេចជាមួយនឹងការរចនាផ្អែកតាម DNA ថ្មីរបស់ Ford នោះគឺចង្កៀងមុខប្រភេទ C-Clamp រចនាចេញជារាងអក្សរ C និងប៉ាណាផ្ទាំងធំចំកណ្តាលដ៏រឹងមាំ រីឯប្រវែងទទឹង និងបណ្តោយក៏ត្រូវបានបន្ថែម 50mm។

មិនត្រឹមតែការរចនាថ្មីទាំងស្រុងនៃរូបរាងផ្នែកខាងក្រៅប៉ុណ្ណោះទេ ផ្នែកខាងក្នុងក៏រចនាយ៉ាងពិសេសផងដែរ ហើយចំណុចដែលលោកអ្នកនឹងចាប់អារម្មណ៍បំផុតនៃផ្នែកខាងក្នុងនោះគឺសម្លេងស្ងាត់ជាងមុន ដោយអ្នករចនានៃក្រុមហ៊ុន Ford បានផ្ចិតផ្ចង់រចនាផ្នែកខាងក្នុងឲ្យកាន់តែប្រសើរជាងមុន ពោលប្រៀបបានដូចជាការរស់នៅក្នុងផ្ទះទាន់សម័យដ៏មានផាសុកភាព ដោយគ្រប់ឧបករណ៍ដែលបានបំពាក់សុទ្ធតែជាប្រភេទស្បែកប្រណិត ឧបករណ៍ទំនើបៗ បូករួមជាមួយនឹងភ្លើងពណ៌លម្អផ្នែកខាងក្នុង (Ambient Lighting) ដែលកាន់តែផ្តល់ជូនផាសុកភាព និងស្រស់ស្រាយពេលធ្វើដំណើរ។

រថយន្ត Ford Everest ជំនាន់ថ្មីនឹងផ្តល់ជូននូវជម្រើសម៉ាស៊ីន 4 ប្រភេទដូចជា៖
• ម៉ាស៊ីនម៉ាស៊ូត 3.0L Turbodiesel ទំហំ 6 ស៊ីឡាំង សម្រាប់អតិថិជនដែលចង់បានកម្លាំងខ្លាំង និងម៉ាស៊ីនធំ
• ម៉ាស៊ីនម៉ាស៊ូត Single-Turbo សម្រាប់អតិថិជនដែលចង់បានការប្រើប្រាស់បែបសន្សំសំចៃប្រេង
• ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo សម្រាប់អតិថិជនដែលចង់បានការប្រើប្រាស់ដែលមានកម្លាំងខ្លាំង ទន្ទឹមជាមួយនឹងការសន្សំសំចៃប្រេង
• ម៉ាស៊ីនសាំង 2.3L EcoBoost ជាជម្រើសថ្មីសម្រាប់អតិថិជនដែលស្រឡាញ់ការប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង

រថយន្ត Ford Everest ជំនាន់ថ្មីបំពាក់ជូននូវប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10វគ្គអូតូ (E-Shifter), ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake), ប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្តជំនាន់ថ្មី (2H, 4H, 4L និង 4A), ប្រព័ន្ធគ្រប់គ្រងការបើកគ្រប់ស្ថានភាពផ្លូវមានរហូតដល់ទៅ 6 Mode,

កុងទ័រឌីជីថលទំហំ 8អ៊ីញ ឬ 12.4អ៊ីញ, អេក្រង់កំសាន្តធំបញ្ឈរចំកណ្តាលទំហំ 10.1អ៊ីញ ឬ 12អ៊ីញ, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់, ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A អាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ដោយពុំចាំបាច់ប្រើខ្សែ ថែមទាំងអាចភ្ជាប់ជាមួយនឹង FordPassTM App សម្រាប់បញ្ជាតាមទូរសព្ទដៃផងដែរ។

រថយន្ត Ford Everest មានសមត្ថភាពអាចចុះជម្រៅទឹកបាន 800mm ការអូសសណ្តោងបានរហូតដល់ទៅ 3,500Kg ដំបូលផ្នែកខាងលើអាចផ្ទុកអីវ៉ាន់បានចន្លោះពី 100kg ទៅ 350kg។ ក្រៅពីនេះ Ford Everest ជំនាន់ថ្មីនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនដូចជា៖
- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តជំនាន់ថ្មី 2.0 (Active Park Assist 2.0) ដែលចូលចតស្វ័យប្រវត្តទាំងបែបអក្សរ (P) និងបែបអក្សរ (T)
- ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ (Adaptive Cruise Control with Stop and Go and Lane Centering)
- ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពឆ្លាតវៃ (Intelligent Adaptive Cruise Control) ដែលអាចចាប់បានពីស្លាកសញ្ញាកំណត់ល្បឿន និងរក្សាល្បឿនរថយន្តមិនឲ្យលើសពីស្លាកសញ្ញាកំណត់
- ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane-Keeping System with Road-Edge Detection)
- ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់ (Evasive Steer Assist)
- ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត (Reverse Brake Assist)
- ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងពេលអូសសណ្តោង (Blind Spot Information System with Trailer Coverage)

- ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Intersection Functionality)
- បំពាក់នូវពោងសុវត្ថិភាពគ្រប់ជួរសរុប 9
- ក្រៅពីនេះនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនទៀតដែលនឹងត្រូវបង្ហាញពេលប្រកាសសម្ពោធជាផ្លូវការ

លោក Dianne Craig ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “មតិយោបល់ពេញចិត្តរបស់អតិថិជនដែលកំពុងប្រើប្រាស់ Ford Everest និងចំណុចបន្ថែមដែលពួកគេត្រូវការបានជួយឲ្យពួកយើងបង្កើតចេញជារថយន្តមួយដ៏លេចធ្លោដែលមានទាំងសមត្ថភាព សុវត្ថិភាព ឆ្លាតវៃ និងកម្លាំងខ្លាំង”៕









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ