Connect with us

ព័ត៌មានជាតិ

លោក វង សូត សាទរសមាជិកថ្មីមកពីគណបក្សដទៃៗ ដែលចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

លោក វង សូត ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងអំណរគុណដល់សមាជិកថ្មី ដែលមកពីគណបក្សដ៍ទៃ បានមករួមរស់ជីវភាពនយោ បាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាព ពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងរីកចំរើន បន្តទៀត។

លោក វង សូត បានថ្លែងបែបនេះ នៅក្នុងពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំកណ្តោលជ្រុំ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២។ លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់សមាជិកថ្មី ដែលមកពីគណបក្សដ៍ទៃ បាន មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងលើកកម្ពស់ជីវភាព ពលរដ្ឋឲ្យកាន់ តែល្អប្រសើរ និងរីកចំរើនបន្តទៀត។

លោក វង សូត បានស្នើសុំដល់សមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា សូមចូលរួមផ្សព្វផ្សាយពីស្នាដៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិ ពីបាតទទេ មកមានអ្វីៗដូចសព្វថ្ងៃនេះ ក្រោមដំបូលសុខសន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តរួមគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅខែមិថុនាខាងមុខនេះ ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងការរីកចំរើន បន្ថែមទៀត។

សូមជម្រាបជូន ថា សមាជិកថ្មី ដែលបានបញ្ជូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំកណ្តោលជ្រុំ ក្នុងឱកាសនោះមានចំនួនសរុប ៨៤៥នាក់ ដោយមានមកពីអតីតគណបក្សសង្គ្រោះជាតិចំនួន ៨២នាក់ មកពីគណ បក្សហ៊្វុនស៊ិនប៉ិចចំនួន ២២នាក់ និងយុវជនទើបគ្រប់អាយុ ដែលជាសមាជិកគ្រួសារបក្សប្រជាជនកម្ពុជាចំនួន ៧៤១ នាក់ ផងដែរ៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣៩ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤១ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម