ព័ត៌មានជាតិ
ទូតចិន ៖ ការដាក់ទណ្ឌកម្មលើរុស្ស៊ី មិនត្រឹមតែមិនអាចជួយអ្វីបាន តែនឹងរំខានដល់ដំណោះស្រាយ វិបត្តិនៅអ៊ុយក្រែន
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី មិនត្រឹមតែមិនអាចជួយអ្វីបាននោះទេ ប៉ុន្តែនឹងរំខានទៅដល់ដំណោះស្រាយ វិបត្តិនៅអ៊ុយក្រែន តាមវិធីសាស្រ្តនយោបាយទៀតផង។
ការលើកឡើងរបស់លោក វ៉ាង វិនធាន ខាងលើនេះ គឺនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២នេះ។ លោកថា ស្ថានការណ៍នៅអ៊ុយក្រែន បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
បើតាមលោក វ៉ាង វិនធាន សង្រ្គាមត្រជាក់បានបញ្ចប់យូរណាស់មកហើយ អង្គការណាតូគួរតែបោះបង់ចោលនូវគំនិតសង្គ្រាមត្រជាក់ ដោយផ្អែកលើការប្រយុទ្ធ ឬការប្រឈមមុខដាក់គ្នាជាក្រុម ឲ្យបានឆាប់។
លោកថា ការទាមទារសន្តិសុខសមរម្យរបស់រុស្ស៊ី គួរតែត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវ ហើយប្រទេសចិន គាំទ្រអង្គការណាតូ សហភាពអឺរ៉ុប និងរុស្ស៊ី ឲ្យចាប់ផ្ដើមធ្វើការសន្ទនាឡើងវិញ និងស្វែងរកយុទ្ធសាស្ត្រ កសាងសន្តិសុខនៅអឺរ៉ុប ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
លោកឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា «ចិនតែងតែប្រឆាំង នូវការដាក់ទណ្ឌកម្មខុសច្បាប់ ដោយឯកតោភាគីលើប្រទេសមួយ ដែលមានអធិបតេយ្យភាព។ ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី មិនត្រឹមតែមិនអាចជួយអ្វីបាន ប៉ុន្តែនឹងរំខានទៅដល់ដំណោះស្រាយ វិបត្តិនៅអ៊ុយក្រែន តាមវិធីសាស្រ្តនយោបាយ។ ប្រទេសចិនស្វាគមន៍ការសន្ទនា និងការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន និងបន្តសម្របសម្រួល ជំរុញការចរចាសន្តិភាព តាមរបៀបរបស់ខ្លួន ហើយគាំទ្រ និងលើកទឹកចិត្តរាល់កិច្ចខិតខំប្រឹងប្រែង តាមដែលអាចធ្វើទៅបាន សម្រាប់ការដោះស្រាយ វិបត្តិនៅអ៊ុយក្រែន ដោយសន្តិវិធី»៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


