Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ រយៈពេល​ជាង​៤០​ឆ្នាំ​កន្លងមក​នេះ CPP ទទួល​អ​ម្រែ​ក​ភារកិច្ច​យ៉ាង​ធ្ងន់ នៃ​ការដឹកនាំ​ប្រទេស

បានផុស

នៅ

រយៈពេល​ជាង​៤០ ឆ្នាំ​កន្លង​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​អ​ម្រែ​ក​ភារកិច្ច និង​ការ​ផ្ទុកផ្ដាក់​ពី​ប្រជាពលរដ្ឋ ឱ្យ​ដឹកនាំ​ប្រទេស ដោយ​ឈាន​ចេញពី​ការសង្គ្រោះ​ជាតិ​ប្រជាជន​ចេញពី​របប​ប៉ុលពត អមដោយ​ការស្តារ​កសាង​ជាតិ​ចេញពី​គំនរ​ផេះផង់ ព្រមទាំង​ការបញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ សម្រេចបាន​នូវ​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឺ​កដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​អម្ព​រវ័ន​សិលា​រាម (​ហៅ​វត្ត​ព្រែក​ចំឡាក់​) ស្ថិតនៅ​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ​។

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​អបអរសាទរ និង​អនុមោទនា​ត្រេកអរ​ចំពោះ​សមិទ្ធផល​ជាច្រើន ដែលមាន​នៅក្នុង​វត្ត​ព្រែក​ចំឡាក់ ដែល​នេះ​បានបង្ហាញ​អំពី​ភាពសុខដុមរមនា និង​ភាពសម្បូរ​សប្បាយ​រុងរឿង​របស់​ប្រជាជន​នៅតាម​មូលដ្ឋាន​ភូមិ​ស្រុក​នៅទីនេះ ក្រោម​ការដឹកនាំ​របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ដោយមាន​ការចូលរួមរ​បស់​ព្រះ​តេជគុណ​ព្រះសង្ឃ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ក៏ដូចជា​បងប្អូន​ប្រជា​ពល​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស​ផងដែរ​។ លោក​ថា ដូចនឹង​ស្ថានភាព​នៅ​ទូទាំងប្រទេស​ផងដែរ អ្វីៗ​ដែល​ត្រូវបាន​កសាងឡើង​មកនេះ នឹង​នៅ​ស្ថិតស្ថេរ​គង់វង្ស​តទៅ​មុខ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ហើយក៏​នឹងមាន​ការបន្ត​អភិវឌ្ឍ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ដរាបណា​ប្រទេសជាតិ​យើង​នៅ​រក្សាបាន​សុខសន្តិភាព​ដូច​ពេលបច្ចុប្បន្ន ពីព្រោះ​មានតែ​សន្តិភាព​ប៉ុណ្ណោះ​ដែល​អាច​នាំមក​នូវ​សេចក្តីសុខ​គ្រប់បែបយ៉ាង ហើយ​សង្គ្រាម និង​ជម្លោះ​បែកបាក់ ជា​ប្រភព​នៃ​សេចក្តី​វិនាស​ហិនហោច និង​សោដ​នាដកម្ម​សម្រាប់​ជាតិ និង​ប្រជាជន​ទោះជា​កើតឡើង​ក្រោម​ហេតុផល​អ្វី​ក៏ដោយ​។

បើ​តាម​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុង​រយៈពេល​ជាង​០២ ឆ្នាំ​កន្លងមកនេះ ជំងឺ​កូ​វីដ​-១៩ បាន​បំផ្លាញ​សុខភាព​មនុស្ស​រាប់​រយ​លាន​នាក់ និង​សម្លាប់​មនុស្ស​រាប់​លាន​នាក់​នៅលើ​ពិភពលោក ដោយ​គ្មាន​ការរើសអើង ហើយ​សូម្បី​បុណ្យ​សព្វ​ក៏​មិនអាច​រៀបចំ​តាម​ប្រពៃណី​ទំនៀមទម្លាប់​សាសនា​បាន​។ កម្ពុជា​ក៏បាន​ទទួលរង​នូវ​សោកនាដកម្ម​នេះ​ដែរ ហើយក៏​ប្រហាក់ប្រហែល​នឹង​សោកនាដកម្ម ដែល​យើង​ធ្លាប់​ឆ្លងកាត់​រួច​មក​ហើយ​នៅក្នុង​របប ប៉ុល ពត ប៉ុន្តែ​មកដល់​ថ្ងៃនេះ អ្វីៗ​ស្ថិតក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​។ លោក​ថា ទោះបី​ករណី​ឆ្លង​នៅ​បន្ត ពី​ប្រភេទ​មេរោគ​បំប្លែង​ថ្មីៗ តែ​យើង​លែង​សូវ​បារម្ភ​អំពី​ករណី​ឈឺ​ធ្ងន់ ឬ​ស្លាប់ ដោយសារ​អត្រា​ចាក់​វ៉ាក់សាំង​មាន​កម្រិត​ខ្ពស់​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អះអាងថា ជោគជ័យ​នេះ មិនមែន​ជាការ​ចៃដន្យ​ឡើយ គឺ​កើតចេញពី​សាមគ្គីភាព និង​ការចូលរួម​របស់​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ព​អាវ​ស និង​ប្រជាជន ក្នុងការ​អនុវត្ត​គ្រប់​វិធានការ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ជាពិសេស​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មកលើ​ការដឹកនាំ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។​

​ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ចំពោះ​ការទុកចិត្ត​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈកាល​កន្លងមក និង​បន្ត​ការគាំទ្រ ដើម្បី​ជាការ​ផ្តល់ឱកាស​ឈានទៅ​បន្ត​បម្រើ រែកពុន និង​សម្រេច​ភារកិច្ច​ជូន​ជាតិ និង​ប្រជាជន​បន្ថែមទៀត​។ ភារកិច្ច​ដែល​ឥត​កែប្រែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការបម្រើ កសាង និង​ការពារជាតិ ប្រជាជន ដោយ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​រស់នៅ​បាន​សេចក្តីសុខ និង​សុភមង្គល ហើយ​គ្រប់​ភូមិ​ស្រុក​នៅ​ទូទាំងប្រទេស ទទួលបាន​ការបន្ត​អភិវឌ្ឍ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម២ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម