ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលទូលថ្វាយព្រះមហាក្សត្របញ្ចប់តួនាទីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ចំនួន៣រូបមកពីហ៊្វុនស៊ិនប៉ិច
ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនបានទូលថ្វាយព្រះមហាក្សត្រឲ្យបញ្ចប់តួនាទីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះយោបលចំនួន៣រូបមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចតាមសំណើរបស់គណបក្ស។

យោងតាមលិខិតរបស់ប្រមុខរដ្ឋាភិបាលដែលបានថ្វាយព្រះមហាក្សត្របានឲ្យដឹងថា «ផ្អែកតាមសំណើរបស់តំណាងគណបក្សហ៊្វុនស៊ិនប៉ិនសម្តេចតាងនាមឲ្យរាជរដ្ឋាភិបាលសូមព្រះរាជានុញ្ញាតដ៍ខ្ពង់ខ្ពស់សូមក្រាមបង្ខំថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងសូមទ្រង់ព្រះមេត្តាប្រោសបញ្ចប់តួនាទីសមាសភាពនៃគណបក្សហ្វ៊ុនស៊ិនប៉ិចក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់និងផ្តល់យោបល់ចំនួន៣រូបនិងប្រោសប្រទានតួនាទីតែងតាំងមន្ត្រីចំនួន៣រូបជំនួសវិញ»។

ក្នុងនោះបានស្នើបញ្ចប់សមាសភាពព្រះអង្គម្ចាស់ នរោត្ត ចក្រាវុឌ្ឍឋានៈស្មើទេសរដ្ឋមន្ត្រី លោក ពេជ្រ សូជេថ្ថាឋានៈស្មើរដ្ឋមន្ត្រីនិងលោករស់ សាផន ឋានៈស្មើអនុរដ្ឋលេខាធិកា។
នៅក្នុងលិខិតរបស់សម្តេចតេជោបានបង្គំថ្វាយព្រះករុណា ប្រោសប្រទានតួនាទីជំនួសតំណែងទាំងបីនេះវិញរួមមានលោក ហេង ចាន់ថា ជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ឋានៈស្មើទេសរដ្ឋមន្ត្រី.លោក អាំង សំបូរជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ឋានៈស្មើរដ្ឋមន្ត្រីនិងលោកយិន វរៈ ជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ឋានៈស្មើអនុលេខាធិការ៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


