Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដើម្បី​ផ្តល់​ធនធាន​គ្រូបង្រៀន

បានផុស

នៅ

វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដើម្បី​ផ្តល់​ធនធាន​គ្រូបង្រៀន សាស្ត្រាចារ្យ បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ទស្សនកិច្ច​សិក្សា​នៅ​គម្រោង​របស់​ក្រុមហ៊ុន កម្មវិធី​បណ្តុះបណ្តាល​លើ​ជំនាញ​ក្នុង​វិស័យ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ការសាងសង់​ផ្លូវ និង​ស្ពាន ផ្លូវ​រថភ្លើង​ក្នុង​ទីក្រុង​ជាដើម​ ​ថ្ងៃ​សុក្រ ១​រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្ដីការ ក្រសួង ឯកឧត្តម វ៉ា​ស៊ឹម សូរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​តំណាង​ដ៏ ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​រវាង​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន លោក Fan Zhiwei តំណាង​ក្រុមហ៊ុន BUCG និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​វិទ្យាស្ថាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សុន្ទរកថា​ស្វាគមន៍​ទៅកាន់​អង្គពិធី​នាឱកាស​នោះ ឯកឧត្តម ហឿន សំនៀង តំណាង​ភាគី​ហត្ថលេខី​នៃ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន បាន​ជម្រាបជូន​អំពី​គោលបំណង​របស់​វិទ្យាស្ថាន​ក្នុងការ​បណ្ដុះបណ្ដាល​កូន​ខ្មែរ​ឱ្យមាន​ជំនាញ​ច្បាស់លាស់ ចំណេះដឹង​ទូលំទូលាយ ប្រកបដោយ​សីលធម៌ អត្តចរិត ចរិយា​សម្បត្តិ​ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​វិបត្តិ​កង្វះ​អ្នកជំនាញ​បច្ចេកទេស​នាពេល​បច្ចុប្បន្ន និង​បង្កើតឱ្យមាន​អ្នក​បន្តវេន​របស់​កម្ពុ​ជា​ប្រកបដោយ​សក្កា​នុព​ល និង​ស្មារតី​ទទួលខុសត្រូវ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​នា ពេលអនាគត ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​។

ថ្លែង​ក្នុងឱកាស​នោះដែរ ឯកឧត្តម​នាយក​បាន​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ទាំងពីរ ដែល​បាន​ជំរុញឱ្យមាន​កម្មវិធី​ចុះហត្ថលេខា​នេះ​ឡើង និង​បាន​សំណូមពរ​ឱ្យ​ក្រុមការងារ​ទាំងពីរ​រិះរក​មធ្យោបាយ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​នេះ ឲ្យ​បាន​ផ្លែផ្កា​ល្អ ជា​ប្រយោជន៍​ដល់​គ្នា និង​គ្នា ក្នុង​ស្មារតី​មិត្តភាព និង​ដៃគូ​ដ៏​យូរអង្វែង​។

ជាមួយគ្នា​នោះ​ផងដែរ លោក Fan Zhiwei តំណាង​ក្រុមហ៊ុន BUCG បាន​សម្តែង​ចំណាប់អារម្មណ៍​សប្បាយរីករាយ ដែល​បាន​បង្កើត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ទាក់ទង​នឹង​ការអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ នៅក្នុង​វិស័យ​សាធារណ ការ និង​ដឹកជញ្ជូន​របស់​កម្ពុជា និង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​អនុវត្តតាម​ខ្លឹមសារ​នៃ​អនុស្សរណៈ នេះ ដើម្បី​សម្រេច​គោលបំណង​នៃ​កិច្ចសហប្រតិបត្តិការ​នេះ សំដៅ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាមរយៈ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន​។

ថ្លែង​ក្នុង​មតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថា​៖ អនុស្សរណៈ​នៃ​ការយោគយល់​នេះ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត​មួយ​ក្នុងការ​រួមចំណែក​ដល់​ការបង្កើត​កិច្ច​សហ​ប្រតិប​ត្តិ​ការប្រកប​ដោយ​ប្រសិទ្ធភាព​រវាង​វិទ្យាស្ថាន និង​ក្រុមហ៊ុន BUCG ដើម្បី​ពង្រឹងគុណភាព​នៃ​ការអប់រំ និង ការបណ្តុះបណ្តាល​ឱ្យ​សមស្រប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​ផ្ដល់ជំនួយ​បច្ចេកទេស ដែលជា​អត្ថប្រយោជន៍ ដ៏​ធំធេង​សម្រាប់​សិស្សានុសិស្ស ដើម្បី​ពង្រីក​ឱកាស​ការងារ​ជំនាញ​ចំណេះដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​។

ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​បន្ថែមថា​៖ កិច្ចសហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន និង​ក្រុមហ៊ុន BUCG នេះ​ធ្វើឡើង​ដើម្បី​លើកកម្ពស់​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ទាក់ទង​នឹង​ការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំង គម្រោង​កម្មវិធី​ផ្សេងៗ​ដោយ​ផ្អែកលើ​គោលការណ៍​ពិគ្រោះ​យោបល់​ឯកភាព សមធម៌ យុត្តិធម៌ និង​ផ្ដល់​អត្ថ ប្រយោជន៍​ដល់​គូភាគី​ទៅវិញទៅមក​។

សូមបញ្ជាក់​ផងដែរ​ថា​ ភាគី​ទាំង​ពីរបាន​ឯកភាព​ជាគោលការណ៍​លើ​ការអភិវឌ្ឍ​ការអប់រំ ការបណ្ដុះ បណ្ដាល និង​ការស្រាវជ្រាវ​ដែល​ស្ថិតក្នុង​សមត្ថកិច្ច​របស់ខ្លួន ដែល​ក្នុងនោះ​រួមមាន​៖ សហការ​ក្នុង​ការផ្ដល់​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​ផ្សេងៗ ផ្លាស់ប្ដូរ​មន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និង​បុគ្គលិក សហការ​លើ​ការស្រាវជ្រាវ និង​ការអនុវត្ត​គម្រោង​រួមគ្នា​ក្នុង​វិស័យ​ពាក់ព័ន្ធ សហការ​ក្នុងការ​ផ្ដល់ជំនួយ​បច្ចេកទេស​លើ​ការអប់រំ និង​កម្មវិធី​បណ្ដុះបណ្ដាល​ផ្សេងៗ ចូលរួម​សន្និសីទ សិក្ខាសាលា កម្មវិធី​បណ្ដុះបណ្ដាល និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ផ្លាស់ប្ដូរ​ព័ត៌មាន និង​ឧបករណ៍​បច្ចេកទេស​ផ្សេងៗ​ទៀត ប្រើ ប្រាស់​ឧបករណ៍​សម្ភារៈ​សំណង់ និង​ធនធាន​រួមគ្នា ផ្ដល់ឱកាស​ដល់​និស្សិត ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ សិក្សា ផ្ដល់ជូន​វិញ្ញាបនបត្រ​នៃ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​ការអនុវត្ត​ការងារ​ជាក់ស្តែង​ដែល​ពាក់ព័ន្ធ និង​ជំរុញ​អនុវត្ត​សកម្មភាព​ផ្សេងៗ​ទៀត​ស្របតាម​ស្មារតី​នៃ​អនុស្សារណៈ​នៃ​ការយោគយល់​នេះ​។​

BUCG ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ច្រើន​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា មាន​គោលបំណង​សហការ​ជាមួយ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន​លើ​ការផ្តល់​ធនធាន​គ្រូបង្រៀន សាស្ត្រាចារ្យ គាំទ្រ​ដល់​ការ​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​ចិន កម្មវិធី​ចុះ​ទស្សនកិច្ច​របស់​និស្សិត​នៅតាម​គម្រោង​របស់​ក្រុមហ៊ុន និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ក្នុង​វិស័យ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ការសាងសង់​ផ្លូវ និង​ស្ពាន ផ្លូវ​រថភ្លើង​ក្នុង​ទីក្រុង​ជាដើម​។

BUCG ជា​សហគ្រាស​សំណង់​ធំ​មួយ​របស់​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយក៏​ជា​សហគ្រាស​មួយ​ក្នុងចំណោម​សហគ្រាស​កំពូល​ទាំង​៥០០​របស់​ចិន ជាប់​ចំណាត់ថ្នាក់​ទី​១៤ នៅក្នុង​ក្រុមហ៊ុន​ម៉ៅការ សំណង់​កំពូល​លំដាប់ថ្នាក់​ពិភពលោក ក្នុងចំណោម​ក្រុមហ៊ុន​ម៉ៅការ​សំណង់​កំពូលៗ​ទាំង​២៥០ នៃ ENR​។ BUCG បាន​បង្កើត​ឧស្សាហកម្ម​ធំៗ​ចំនួន​៦​រួមមាន​៖ កិច្ចសន្យា​គម្រោង​វិស្វកម្ម ការ​រចនា ការអភិវឌ្ឍ​អចលនទ្រព្យ ការ​រចនា​ទេសភាព ការវិនិយោគ និង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​អចលនទ្រព្យ​។ បន្ថែម​ពីលើ​នេះ BUCG ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស ព្រមទាំង​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ល្បីៗ​ជាច្រើន ដើម្បី​ផ្តល់​កម្មសិក្សា និង​ឱកាស​ការងារ​ដល់​និស្សិត​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៣៦ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម