Connect with us

ព័ត៌មានជាតិ

Huawei មានផែនការពង្រីកការវិនិយោគ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅកម្ពុជា

បានផុស

នៅ

លោក Lin Baifeng អនុប្រធានជាន់ខ្ពស់ នៃក្រុមហ៊ុន Huawei Group និងជាប្រធាន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានចូលជួបសម្តែងការគួរសម ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោតសរសើរចំពោះសមិទ្ធផលនានារបស់ក្រុមហ៊ុន Huawei នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយលោកមានសេចក្តីសោមនស្សរីករាយដែលបានឃើញ ប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់យ៉ាងឆាប់រហ័សចាប់តាំង ពីបើកដំណើរការនៅឆ្នាំ១៩៩៩ កន្លងមក ហើយបានរំពឹងថា ក្រុមហ៊ុន Huawei នឹងបន្តរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) នៅកម្ពុជា។

ជាការឆ្លើយតប លោក  Lin Baifeng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវជំនឿទុកចិត្ត និងគាំទ្រដល់ក្រុមហ៊ុន Huawei ក្នុងដំណើរការប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ព្រមទាំងបានអបអរសាទរកម្ពុជាចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សនាប៉ុន្មានឆ្នាំ ចុងក្រោយនេះ ជាពិសេសវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ ICT ។ 

លោកប្រធាន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តី អំពីសមិទ្ធផលនានាដែលក្រុមហ៊ុន Huawei សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជាសក្តានុពល និងផែនការពង្រីក វិនិយោគ និងការអភិវឌ្ឍសំខាន់ៗនៅពេលអនាគត សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ (4.0 IR) កម្ពុជាជំរុញឱ្យមានបច្ចេកវិទ្យាឈានមុខក្នុងវិស័យ ICT សម្រាប់កំណើនសេដ្ឋកិច្ចរឹងមាំរបស់ខ្លួន ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូន លោក  Lin Baifeng អំពីទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងចិន ក៏ដូចជារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ផងដែរ។ 

ឆ្លៀតឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei ដែលបានសហការ និងផ្តល់ជំនួយជាបន្តបន្ទាប់ដល់ក្រសួង-ស្ថាប័ន មួយចំនួននៅកម្ពុជា ព្រមទាំងបានលើកទឹក ចិត្តឱ្យបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាល ដល់អ្នកមានទេពកោសល្យវ័យក្មេងក្នុងវិស័យ ICT របស់កម្ពុជា និងបានបញ្ជាក់ថា ការជួយដល់យុវជនកម្ពុជា គឺមានន័យថា ក្រុមហ៊ុន Huawei បានជួយដល់អនាគតរបស់កម្ពុជាផងដែរ។

លោក  Lin Baifeng បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធនានារបស់កម្ពុជា ក្នុងគោលបំណងជួយរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថល និង ICT នៅកម្ពុជាបន្ថែម៕ 

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

ឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៨នាក់

ជីវិតកម្សាន្ដ១៤ នាទី មុន

ក្រោយចាកចេញពីគ្រួសារទៅរកស្រីក្មេង ជីវិតតារាហុងកុងមួយរូប រស់នៅវេទនាជាងស្លាប់

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ជប៉ុន ស្នើឲ្យមានជំនួបកំពូលជាមួយ កូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន កំពុងពង្រឹងសមត្ថភាពកងរថក្រោះ

សន្តិសុខសង្គម១៩ នាទី មុន

Update៖ ករណីឆេះផ្ទះក្នុងបុរីពិភពថ្មីកំបូល កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអប់រំផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម