Connect with us

ព័ត៌មានអន្ដរជាតិ

Huawei បង្កើតបន្ទះឈីប AI ថ្មី ដើម្បីប្រកួតប្រជែងជាមួយ Nvidia

បានផុស

នៅ

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន​ Huawei Technologies ​កំពុងរៀបចំដើម្បីសាកល្បងដំណើរ​ការបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដ៏ខ្លាំងបំផុតរបស់ខ្លួន ក្នុងសង្ឃឹម​​ប្រកួតប្រជែង​ជាមួយ​បន្ទះឈីបទំនើបៗរបស់ក្រុមហ៊ុនអាមេរិក​ Nvidia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​Huawei បានស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ជួយសាកល្បងបន្ទះឈីប AI ថ្មីរបស់ខ្លួន ដែលមាន​ឈ្មោះថា Ascend 910D ​ចំពេលដែលសហរដ្ឋអាមេរិក​រឹតត្បឹតលើការនាំចេញបន្ទះឈីបទំនើបទៅចិន ដើម្បីកុំឱ្យ​ប្រទេស​នេះពន្លឿនទំនើបកម្មយោធារបស់ខ្លួន។

សេចក្ដីរាយការណ៍របស់ Wall Street Journal បាន​បន្តថា ក្រុមហ៊ុន Huawei មានបំណង​ចង់ឱ្យ​បន្ទះឈីប AI Ascend ថ្មីរបស់ខ្លួន ​ដំណើរការដោយ​ល្អលើសបន្ទះឈីប H100 របស់ Nvidia ហើយរំពឹងថានឹងទទួលបានគំរូដំបូងនៅចុងខែឧសភា។

ទន្ទឹមនឹង​នេះ ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ​បានរាយការណ៍កាលពីថ្ងៃចន្ទថា ​Huawei គ្រោងនឹងចាប់ផ្តើម​ចែកចាយ​ទ្រង់ទ្រាយធំនូវបន្ទះឈីប AI ​ទំនើប 910C របស់ខ្លួនទៅកាន់អតិថិជនចិន នៅដើមខែក្រោយ។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនផ្សេងទៀត បានប្រឈមមុខនឹង​ឧបសគ្គអស់រយៈពេល​ជាច្រើនឆ្នាំ ដើម្បីបង្កើតបន្ទះឈីបកម្រិតខ្ពស់ដែលអាចប្រកួតប្រជែងជាមួយផលិតផលរបស់ Nvidia ដែលប្រើសម្រាប់ការបណ្តុះបណ្តាលម៉ូដែល AI ។ នោះគឺដោយសារតែការរឹតត្បឹតការនាំចេញបន្ទះឈីបទៅចិន​របស់សហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម