សេចក្ដីជូនដំណឹង
Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក
ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (“ហួវៃ”) ដើម្បីបង្កើតនវានុវត្តន៍ថ្មីៗសម្រាប់ធុរកិច្ច ក៏ដូចជាជំរុញធុរកិច្ចនៅកម្ពុជាឱ្យចាប់យកដំណោះស្រាយឌីជីថលបានកាន់តែជឿនលឿនជាងមុន។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាផ្ទាល់ពីលោក Sharif Mahfoedz នាយកផ្នែកធុរកិច្ច នៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Huang He, Account Director នៃក្រុមហ៊ុន ហួវៃ នៅក្នុងសន្និសីទ Mobile World Congress ឆ្នាំ២០២៥ កន្លងទៅនេះ។ ពិធីចុះហត្ថលេខានេះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់លោក Ziad SHATARA នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Muhammad ADEEL ISRAR នាយកផ្នែកបច្ចេកទេសនិងព័ត៌មានវិទ្យានៃក្រុមហ៊ុន ស្មាត, លោក Deng Shuigen, ប្រធានផ្នែក Carrier Sales Business នៃក្រុមហ៊ុន ហួវៃ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក រួមជាមួយលោក Tao Guangyao នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជាផងដែរ។
ក្នុងពិធីនេះ លោក Sharif MAHFOEDZ បានលើកឡើងថា៖ “ក្រុមហ៊ុន ស្មាត អាស្យាតា មិនត្រឹមតែជាក្រុមហ៊ុនទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន យើងបាននិងកំពុងពង្រីកវិសាលភាពនៃការផ្ដល់ដំណោះស្រាយឌីជីថលទៅកាន់អាជីវកម្មគ្រប់ធន់ផងដែរ។ កិច្ចសហការជាមួយក្រុមហ៊ុន ហួវៃ នៅថ្ងៃនេះ ជាការបោះជំហានមួយដ៏សំខាន់របស់យើង ក្នុងការរួមគ្នានាំយកនូវដំណោះស្រាយឌីជីថលជំនាន់ថ្មីបំផុតដល់អាជីវកម្មនៅកម្ពុជាដើម្បីលើកកម្ពស់វិសាលភាពរបស់ធុរកិច្ចក្នុងស្រុក។”

បន្ថែមពីនេះ លោក Tao Guangyao នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជាក៏បានលើកឡើងដែរថា៖ “ក្នុងនាមជាអ្នកដឹកនាំលើផ្នែកដំណោះស្រាយបច្ចេកវិទ្យាចីរភាព និងក្រុមហ៊ុនផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ទំនាក់ទំនង និងបច្ចេកវិទ្យា ប្រកបដោយទំនុកចិត្ត ក្រុមហ៊ុន ហួវៃ មានមោនទនភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ក្នុងការជំរុញលើនវានុវត្តន៍សម្រាប់ឧស្សាហកម្ម B2B។ ដូចទៅនឹងសមិទ្ធផលសកលដែលយើងធ្លាប់សម្រេចបានកន្លងមក ដែលយើងបានគាំទ្រ អាជីវកម្មជាច្រើនតាមរយៈដំណោះស្រាយឌីជីថលនៃបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន ហើយយើងនឹងនៅបន្តប្ដេជ្ញាចិត្តក្នុងការនាំយកនូវយុទ្ធសាស្រ្ត និងបច្ចេកវិទ្យាដើម្បីភាពជោគជ័យនៃធុរកិច្ចក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ស្មាត អាស្យាតា យើងនឹងរួមគ្នាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ទៅតាមតម្រូវការក្នុងស្រុកសំខាន់ៗ ដើម្បីសម្រេចបានជាដំណោះស្រាយនវានុវត្តន៍់ទំនើបៗ ដែលអាចបង្កើនសន្ទុះនៃវិស័យសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាបាន។”
កិច្ចសហការនេះ នឹងរួមបញ្ចូលគ្នានូវបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន ស្មាត ក៏ដូចជាអតិថិជនដ៏ទូលំទូលាយ ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យា ICT ជំនាន់ក្រោយរបស់ក្រុមហ៊ុន ហួវៃ (រួមមាន 5G, FWA, និង SD-WAN ។ល។) និងមានបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងឧស្សាហកម្មមួយនេះ។ តាមរយៈបេសកកម្មក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្ម B2B នេះ ក្រុមហ៊ុនទាំងពីរនឹងនាំយកនូវកម្មវិធី និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដោយផ្ដោតលើវិស័យសំខាន់រួមមាន សង្វាក់ផលិតកម្ម សហគ្រាសហិរញ្ញវត្ថុខ្នាតធំ ព្រមទាំងសហគ្រាសធុនតូចនិងមធ្យមដូចជាហាងលក់ទំនិញទូទៅផងដែរ។ ក្រុមហ៊ុនទាំងពីរនឹងផ្ដល់សេវាកម្ម និងដំណោះស្រាយឌីជីថល ដើម្បីពន្លឿនប្រតិបត្តិការអាជីវកម្មក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើន។

ដើម្បីសម្របខ្លួនទៅនឹងបច្ចេកវិទ្យានាពេលអនាគត និងបរិវត្តកម្មឌីជីថល អនុស្សរណៈនៃការយោគយោល់គ្នានេះដែរ នឹងមានកិច្ចសហការលើការអភិវឌ្ឍបច្ចេកវិទ្យាក្លោដ (Cloud) និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីនាំយកនវានុវត្តន៍ទាំងនេះមកកាន់ទីផ្សារកម្ពុជានាពេលខាងមុខ។
កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែផ្ដោតលើការលើកកម្ពស់វឌ្ឍនភាពនៃឧស្សាហកម្មឌីជីថលក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែ កិច្ចសហការនេះនឹងចូលរួមក្នុងការកសាងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច ក៏ដូចជាបរិបទនៃសង្គមជាតិទាំងមូលបន្ថែមទៀតផងដែរ។ ភាគីជាដៃគូរទាំងសងខាង ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅរួមដែលបានចែងនៅក្នុងអនុស្សរណៈខាងលើ ដើម្បីពាំនាំមកនូវគុណប្រយោជន៍ជាវិជ្ជមានសម្រាប់ប្រទេសកម្ពុជាទាំងមូល។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ