ព័ត៌មានជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននឹងជួយកម្ពុជាលើការរស្រាវជ្រាវ និងអភិវឌ្ឍន៍ AI
Huawei Technology ដែលជាក្រុមហ៊ុនបច្ចេកយក្ស និងឈានមុខគេរបស់ប្រទេសចិនបានប្តេជ្ញាក្នុងការចូលរួមសហការលើការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងបណ្តុះធនធានមនុស្សផ្នែកបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា ដើម្បីឱ្យស្របតាមយុទ្ធសាសបច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ថ្លែងក្នុងជំនួបជាមួយលោក ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នៅទីស្តីការក្រសួងកាលពីថ្ងៃទី១៥ម្សិលមិញនេះ តំណាងក្រុមហ៊ុន Huawei បានលើកអំពីបរិវត្តកម្មឧស្សាហកម្មនៅក្នុងប្រទេសចិន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ដោយលើកយកឧទាហរណ៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ត្រួតពិនិត្យគុណភាពក្នុងខ្សែច្រវាក់ផលិតកម្មរថយន្ត ការបង្កើនប្រសិទ្ធភាពចំណាយនិងកាត់បន្ថយពេលវេលាសម្រាប់សេវាដឹកជញ្ជូន និងការផ្តល់លទ្ធភាពឱ្យអតិថិជនរចនាសម្លៀកបំពាក់តាមតម្រូវការជាដើម។

លោកថា៖«ក្រុមហ៊ុន Huawei បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្របរិវត្តកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍នៅកម្ពុជា ដោយស្នើចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតលើការបង្កើតថ្នាលស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត និងការបណ្តុះទេពកោសល្យផ្នែកបច្ចេកវិទ្យា»។
លោកក៏បានលើកឡើងអំពីបទពិសោធជោគជ័យរបស់ខេត្ត Quizhou ដែលធ្លាប់ជាខេត្តក្រីក្រមួយ ប៉ុន្តែត្រូវបានវិវត្តរីកចម្រើន ដោយការវិនិយោគជាយុទ្ធសាស្រ្តលើមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងបានជម្រាបជូនភាគីក្រុមហ៊ុនថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងកំពុងរៀបចំបង្កើតមូលនិធិស្រាវជ្រាវជាតិ ដើម្បីជំរុញនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោកថា៖ “ក្រសួងស្វាគមន៍កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ដែលក្រុមហ៊ុន Huawei បានស្នើឡើង។ យើងក៏ត្រូវការអភិវឌ្ឍបុគ្គលមានទេពកោសល្យផ្នែកបច្ចេកវិទ្យាបន្ថែមទៀត ជាពិសេសក្នុងវិស័យ AI ។ យើងសង្ឃឹមថា Huawei អាចនាំយកនូវជំនាញ និងកម្មវិធីសិក្សាទំនើបៗ មកសហការជាមួយស្ថាប័នអប់រំបណ្តុះបណ្តាលនៅកម្ពុជា ដើម្បីអភិវឌ្ឍបុគ្គលមានទេពកោសល្យទាំងនេះ ព្រោះអ្នកទាំងនេះហើយដែលនឹងក្លាយជាធនធានសំខាន់នាពេលអនាគតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Huawei ជាដើម»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ