Connect with us

ព័ត៌មានជាតិ

សង្ស័យ​បែកថ្នាំ​ជន​ជា​តិ​ចិន​ម្នាក់​ ព្យា​យា​ម​លោ​ត​ស​ម្លាប់​ខ្លួន​ពី​លើ​អគារ​កាស៊ីណូ​​

បានផុស

នៅ

បុរស​ជនជាតិ ចិន​តៃវ៉ាន់​ម្នាក់ សង្ស័យ​បែក​ថ្នាំញៀន បាន​ព្យា​យា​ម​លោត​ស​ម្លា​ប់ខ្លួន​ពីអគារ​ខ្ពស់​មួយ​នៅកាស៊ីណូ ​នាគ​ទិព្វ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ នៅ​វេលា​ម៉ោង​៣ រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០កន្លងមក ប៉ុន្តែ​ត្រូវ​បាន​ពលរដ្ឋ​និង​សមត្ថកិច្ច​រារាំង សង្គ្រោះ​ទាន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរ​ពលរដ្ឋ​និង​សមត្ថកិច្ច​ដែល​បាន​ជួយ​ធ្វើការ​សង្គ្រោះ​ជនជាតិ​ចិន​នោះ​បាន​ប្រាប់​អ្នក​យក​ព័​ត៍​​មាន​​ឲ្យ​ដឹងថា​ នៅពេល​កើតហេតុ​នោះ​ គេ​បាន​ឃើញ​បុរស​ជនជាតិ​ច​ន​ជា​តិចិន​តៃវ៉ាន់​ម្នាក់​ទំនងជា​បែក​ថ្នាំញៀន ​រត់​ចុះឡើង​នៅ​អគារ​ខ្ពស់​មួយ​នៅ កាស៊ីណូ​នាគ​ទិព្វ​ ប្រុង​លោត​ពីលើ​កា​ស៊ីណូ​ សម្លាប់ខ្លួន​ក្រោយពី​ឃើញ​ដូច្នេះ​មាន​ប្រជាពលរដ្ឋ និង សម្ថ​កិច្ច បុគ្គ​លឹក​កាស៊ីណូ​នាគ​ទិព្វ ​បាន​ជួយ​ធ្វើ​អន្តរា​គមន៍​ឡើង​ទៅ​ឃាត់​ចុះ​មក​ដល់​ដី​វិញ ​ដាក់​កន្លែង​សុ​វត្តិ​ភាព​។​

សមត្ថកិច្ច​បា​នបញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀតថា ជនជាតិ​ចិន​នោះ​មានឈ្មោះ ហ្វូ ហ្វាំ​ង​ហ្វី អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​តៃវ៉ាន់​មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត ​មក​ទល់ពេលនេះ​បុរស​នេះ​ នៅ​មិន​ទា​ន់មាន​សតិ​គ្រប់​គ្រាន់ និង​និយាយ​អាច​ស្តា​ប់​បាន​នៅឡើយ​ទេ ៕ អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ បំផ្លាញលំនៅឋានប្រជាពរដ្ឋ និងបាញ់សម្លាប់គោពីរក្បាល

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

មហាសេដ្ឋីទាំង ៥ ខ្លាំងខាងវិនិយោគអចលនទ្រព្យនៅ ហ្វីលីពីន សុទ្ធតែកើនទ្រព្យសម្បត្តិឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

បាក់ដងស្ទូចនៅប្រទេសថៃ ស្លាប់កម្មករសំណង់ ៦នាក់ និងរបួស២០នាក់

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ប៉ូលិសចាប់ខ្លួនអ្នករត់តុក្នុងភោជនីយដ្ឋានមួយនៅ វៀតណាម ក្រោយរកឃើញបង្កប់សេវាផ្លូវភេទ

ព័ត៌មានជាតិ៤៥ នាទី មុន

រដ្ឋបាលខេត្តតាកែវ គ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

Sokha Hotels

ព័ត៌មានពេញនិយម