ព័ត៌មានជាតិ
ផ្លូវច្រើនខ្សែ ខូចខាតនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារត្រូវបានជួសជុលជាប្រចាំ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ
ផ្លូវជាច្រើនខ្សែ ដែលទទួលរងការខូចខាតនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារត្រូវបាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលជាប្រចាំ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល ពិសេសការដឹកជញ្ជូនកសិផលផ្សេងៗ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងនៅព្រឹកថ្ងៃទី១៥ធ្នូឆ្នាំ២០២០នេះថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណ ការនិងដឹកជញ្ជូនខេត្ត បានជួសជុលផ្លូវជាច្រើនខ្សែ និងជួសជុលបង្គោលសុវត្តិភាព ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល ។

លោក សំ លាងទ្រី បានបញ្ជាក់ថា សំរាប់សកម្មភាពការងាររបស់ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពនាពេលនេះរួមមាន៖
១. ក្រុមការងារថែទាំផ្លូវជាតិលេខ៦៤ ថ្ងៃនេះបន្ត ស្រោចកៅស៊ូ សៀលស្នាមប្រេះ ស្ថិតនៅចន្លោះ គីឡូម៉ែត្រ ៩៥+៤០០ដល់ គីឡូម៉ែត្រ៩៦+០០០ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
២. ក្រុមការងារជួសជុលផ្លូវ ក្រាលកៅស៊ូ DBST (ថែទាំខួប) ប្រវែង៥,៦គីឡូម៉ែត្រ ថ្ងៃនេះបន្ត កាយដីគ្មានគុណភាព ផ្លូវជាតិលេខ៦២ស្ថិតនៅចន្លោះ គីឡូម៉ែត្រ២៣០+៤០០ ដល់ គីឡូម៉ែត្រ២៣៣+៥០០ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

៣. ការងារស្រោចកៅស៊ូឡើងវិញ (Re-Seal) ផ្លូវជាតិលេខ៦២ ប្រវែង ១១,០គីឡូម៉ែត្រ ថ្ងៃនេះបន្ត ស្រោចកៅស៊ូស្រទាប់ថ្ម ១៩មីលីម៉ែត្រ ស្ថិតនៅចន្លោះ គីឡូម៉ែត្រ ១៦៩+៧៤០ដល់គីឡូម៉ែត្រ១៧១+០៤០ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៤. ក្រុមការងារចោះផ្លូវជាតិលេខ៦២ថ្ងៃនេះបន្តចោះនៅ គីឡូម៉ែត្រ១៨១+៨០០ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៥. ក្រុមការងារជួសជុលបង្គោលសុវត្តិភាពផ្លូវជាតិលេខ ៦៤ចន្លោះគីឡូម៉ែត្រ ៦០+០០០ដល់ គីឡូម៉ែត្រ៧៧+០០០ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ៕
អត្ថបទ៖ ស្រីរ័ត្ន







-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


