Connect with us

ព័ត៌មានជាតិ

ក្រុង​សៀមរាប​ ត្រៀម​រៀប​ចំតុប​តែង​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​

បានផុស

នៅ

ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ​ គឺកាន់តែខិតចូលមកដល់ហើយ ដោយសល់ពេល​ប្រមាណ​ជាង ២ សប្តាហ៍ទៀតប៉ុណ្ណោះ។

​ការខិតចូលមកដល់នេះ​នៅក្នុងក្រុងសៀមរាប​ក៏ដូចនៅក្នុងតំបន់អង្គរ​និង​វត្តអារាមមួយ​ចំនួន បាន​នឹងកំពុងរៀបចំតុបតែង ដើម្បីអបអរសាទរ និងដើម្បីភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យ​ចូលឆ្នាំខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២​ខាងមុខ។ ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​ជាច្រើនដងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ គឺត្រូវតែរៀបចំពុំមាន ការផ្អាកដូចពីរឆ្នាំ កន្លងនោះទេ។

ការអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ បានផ្ដល់នូវភាពសប្បាយ រីករាយ ដល់ប្រជាពលរដ្ឋ ព្រោះតែកម្ពុជាបានខកខានរៀបចំពិធីនេះរយៈពេល ២ឆ្នាំមកហើយ តាំងពីឆ្នាំ២០២០មក។ ជាក់ស្ដែងកំឡុងពេលនេះ នៅក្នុងក្រុងសៀមរាប ក៏ដូចតំបន់អង្គរ និងវត្តអារាមមួយចំនួនក៏បានតុបតែង លម្អដើម្បីសាទរ និងកំសាន្តនថ្ងៃចូលឆ្នាំខ្មែរផងដែរ។

ហើយនៅក្រុងសៀមរាបបានចាប់ផ្ដើមចងខ្សែរំលេច ដោយក្រណាត់ពណ៌នៅតាមដងស្ទឹង សៀមរាប​និងតាមដងផ្លូវ​សំខាន់​មួយចំនួនចាប់ពីពេលនេះ ហើយក៏ នឹងបន្តរៀបចំតុបតែង ជាច្រើនថែមទៀត សម្រាប់អបអរ​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ។

ការរៀបចំការលេងល្បែងប្រជាប្រិយ និងរាំកម្សាន្ត ជាទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋ​ក្នុងភូមិ​នីមួយៗ នេះជា យូមកហើយការលើកឡើងរបស់ពួកគាត់។

ពាក់ព័ន្ធនឹងការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទីតាំង រមណីយដ្ឋាន ប្រវត្តិសាស្រ្ត នៃក្រុងសៀមរាប ក៏នឹងចាប់ផ្ដើមរៀបចំ តុបតែងលម្អចាប់ពីថ្ងៃទី ១ខែ មេសាឆ្នាំ ២០២២ខាងមុខ។

ឆ្នាំ២០២២នេះ ជាឆ្នាំដំបូង ហើយដែល រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យមានការរៀបចំពិធីបុណ្យ ចូលឆ្នាំប្រពៃណី ជាតិខ្មែរឡើងវិញ តាំងពីមានវត្តមានកូវីដ-១៩មក។

ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាឱកាស មួយដែល កម្ពុជា អាចស្រូបទាញ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិជាច្រើនជាពិសេសនៅតំបន់ទីតាំងទេសចរណ៍ ដែលរៀបចំពិធី​ធំៗ​ដូចជា សង្រ្កាន្តខេត្តសៀមរាប៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម