ព័ត៌មានជាតិ
ក្រុមហ៊ុន ជីស៊ីស៊ី បានឧបត្ថម្ភការប្រកួតវាយកូនគោល ពានរង្វាន់សម្ដេចក្រឡាហោមលើកទី៥ ឆ្នាំ២០២២
ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ក្រុមហ៊ុនជីស៊ីស៊ីមានកិត្តិយសយ៉ាងខ្លាំង ក្នុងការឧបត្ថម្ភ ការប្រកួតវាយកូនគោលពានរង្វាន់សម្ដេចក្រឡាហោមលើកទី៥ឆ្នាំ២០២២ ដែលបានប្រារព្ធ ឡើងកាលពីថ្ងៃសៅរ៍ នៅវឌ្ឈនៈហ្គោលរីហ្សតក្នុងទីក្រុងភ្នំពេញ។

ការប្រកួតនេះត្រូវបានរៀបចំឡើងដោយសមាគមវាយកូនហ្គោលនៃក្រសួងមហាផ្ទៃ និងមាន កីឡាករជាង ១៤០នាក់ដែលមកពីបណ្ដាផ្នែកផ្សេងៗចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ក្នុងនោះ ផងដែរក៏មានការចូលរួមដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន. អគ្គស្នងការនគរបាលជាតិ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ រួមទាំងសមាជិកជាន់ខ្ពស់របស់ក្រុមហ៊ុនGCC។

ក្រុមហ៊ុន ជីស៊ីស៊ី មានកិតិ្តយសបានក្លាយជាអ្នកឧបត្ថមធំនៅក្នុងកម្មវិធីនេះផងដែរ។ លោកអ្នកបានឃើញហើយថា លោក លោកស្រី និង ភ្ញៀវកិត្តយសទាំងអស់ដែលចូលក្នុងកម្មវិធីនេះអ្នកចូលរួមទាំងអស់ស្លៀកពាក់ឯកសណ្ឋានកីឡាវាយកូនហ្គោលដែលឧបត្ថម្ភដោយក្រុមហ៊ុន ជីស៊ីស៊ី រួមទាំងមានអាវយឺត និងមួកដែលមានស្លាកសញ្ញា GCC ។ យើងជឿថា កីឡាគឺជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូប ដូចជាការញ៉ាំ និងការគេងផងដែរ។ ជាមួយនឹងGCCយើងជឿជាក់ជាមួយនឹងតុល្យភាពការងារហើយយើងតែងតែចង់បង្កើតនូវបរិយាកាសការងារដែលប្រកបដោយផាសុកភាពសម្រាប់បុគ្គលិករបស់យើង។ ថ្ងៃនេះផងដែរ យើងកបានបញ្ជូនក្រុមការងារ នៃក្រុមហ៊ុនជីសុី រៀលធីចូលរួមកម្មវិធីនេះផងដែរ។ ក្នុងនោះផងកមានតែ ក្រុមហ៊ុន ជីសុី រៀលធីមួយគត់ដែលមកពីខាងវិស័យអចលទ្រព្យចូលរួមកម្មវិធីនេះ។យើងពិតជាមានពេលវេលាដ៏ពិសេសក្នុងការសហការជាមួយនឹងសមាគមវាយកូនហ្គោលនៃក្រសួងមហាផ្ទៃ។” លោកប្រធាន GCC Mr. Alex Yu និង លោក Ricky Lai ប្រធាន ប្រតិបត្តិនៃក្រុមហ៊ុន GCCគ្រុប បានប្រាប់សារព័ត៌មាន។

GC Realty គឺជាក្រុមហ៊ុនលក់អចលនទ្រព្យដ៏រឹងមាំដែលជាក្រុមហ៊ុនបុត្រសម្ព័ន្អរបស់ក្រុមហ៊ុន ជីស៊ីស៊ី និងជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ 100%របស់ក្រុមហ៊ុន ជីស៊ីស៊ី ដែលបច្ចុប្បន្នក៏ជាភ្នាក់ងារអចលនទ្រព្យធំជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនតែងតែរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាច្រើនិងវគ្គសិក្ខាសាលាដើម្បីផ្ដល់ជូនភ្នាក់ងារលក់ និងដៃគូនូវចំណេះដឹង និងជំនាញថ្មីៗនៅក្នុងផ្នែកអចលនទ្រព្យនេះ។
ក្រុមហ៊ុន GCC
ក្រុមហ៊ុនGCCគ្រុបមានប្រភពដើមមកពីប្រទេសហុងកុងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះGCCមានការលូតលាស់យ៉ាងឆាប់រហ័សហើយបច្ចុប្បន្នយើងគឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7រួមមាន ៖ GC City, GC Land, GC Realty, GC Design, GC Management, GC Credit។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី ផ្សារយើង GC Residence ជ្រោយចង្វារ ។ ក្រុមហ៊ុន GCC ក៏មានការិយាល័យនៅប្រទេសហុងកុង ចិន និងជប៉ុនផងដែរ។

ក្រុមហ៊ុនGCCគ្រុបមានប្រភពដើមមកពីប្រទេសហុងកុងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះGCCមានការលូតលាស់យ៉ាងឆាប់រហ័សហើយបច្ចុប្បន្នយើងគឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញនិងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7រួមមាន ៖ GC City, GC Land, GC Realty, GC Design, GC Management, GC Credit។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី ផ្សារយើង GC Residence ជ្រោយចង្វារ។ ក្រុមហ៊ុន GCC ក៏មានការិយាល័យនៅប្រទេសហុងកុង ចិន និងជប៉ុនផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ