ព័ត៌មានជាតិ
មន្ទីរកសិកម្មជំរុញឲ្យកសិករបង្កើនការដាំបន្លែប្រើប្រាស់ជីធម្មជាតិ
ក្នុងការចុះពិនិត្យបន្លែនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងព្រឹកថ្ងៃទី ៣១ មីនានេះ មន្ទីរកសិកម្មខេត្តជំរុញឲ្យកសិករដាំបន្លែប្រើប្រាស់ជីធម្មជាតិ ដែលមិនប៉ះពាល់ដល់សុខភាព និងអាចនាំយកទៅផ្គត់ផ្គង់ទីផ្សារបានបរិមាណច្រើន ព្រោះបន្លែប្រភេទនេះ ទទួលបានការគាំទ្រពីអ្នកបរិភោគ។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ថា៖ ការដាំដុះបន្លែធម្មជាតិដែលគ្មានប្រើជាតិគីមី នេះជាផ្នែកមួយបានជំរុញឲ្យបងប្អូនកសិករកាន់តែបង្កើនផែនការដាំដុះបន្លែធម្មជាតិបន្ថែមទៀតនៅពេលមានអតិថិជននិយមបរិភោគច្រើន។
លោកប្រធានមន្ទីរបានកត់សំគាល់ថា៖ បន្លែធម្មជាតិលក់នៅទីផ្សារឆ្នាំ២០២២នេះបានកើនឡើងរហូតដល់ទៅប្រមាណ៧០% ហើយចំពោះបន្លែស្លឹកនិងបន្លែផ្លែ។

នៅតែបន្លែមើមមួយចំនួនតែប៉ុណ្ណោះដែលកសិករផលិតបានតិចតួចឬមិនទាន់បានសោះ មួយចំនួនយើងផលលិតអត់ទាន់បានដូចជាពពួកការ៉ុត ពួកដំឡូងបារាំងខ្ទឹមបារាំងអីជាដើមនេះ ខេត្តអត់ទាន់ផលិតបានទេ ប៉ុន្តែទោះជាយ៉ាងណាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ទីរអង្គភាពស្នូលនៅតែបន្តជំរុញ ឲ្យកសិករបង្កើននូវផលិតភាពក្នុងការផលិត ដើម្បីធានាថា នៅពេលខាងមុខយើងអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារបាន ១០០ ភាគរយឬក៏ថាអាចនាំចេញ ទៅលក់នៅតាមបណ្តាទីផ្សារផ្សេងៗក៏ដូចជានៅរាជធានីភ្នំពេញអីជាដើមបាទ។
លោកស្រី ភ័គ្រ វីល័ក្ខ រស់នៅភូមិព្រែក អ្នកលក់បន្លែនៅផ្សារសាមគ្គី បានទទួលស្គាល់ថា៖ ប្រភេទបន្លែមើមដូចជា ឆៃថៅ ការរុត ដំឡូង និងខ្ទៀមបារាំង នេះកសិករនៅខេត្តស្ទឹងត្រែងផលិតមិនទាន់បានមែនហើយការអាក់ខាននេះធ្វើឱ្យយន្តការទប់ស្កាត់បន្លែនាំចូលនៅមានកំរិត។

លោកស្រីអះអាងថា៖ បន្លែក្រៅពីនេះ កសិករដែលទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសកសិកម្មដាំដុះបានច្រើនមុខ អាចនាំយកមកលក់នៅទីផ្សារនិងទប់ទល់បានជាមួយបន្លែនាំចូល។
លោក ស្រីស៊ីនចិន្តា កសិករដាំបន្លែនៅភូមិឃុំកំភុនបានបញ្ជាក់ថា៖បន្លែមើមទាំងនេះពួកគាត់ពុំទាន់បានធ្វើពិសោធន៍ដាំដុះនៅឡើយទេ ព្រោះបន្លែប្រភេទទាំងនេះ ត្រូវការចំណាយដើមទុនទៅលើការថែទាំច្រើន និងប្រើរយៈពេលវែងបន្ថែមទៀត ។
លោកស្រីបន្តថា៖បច្ចុប្បន្នកសិករភាគច្រើនកំពុងសម្រុកនាំគ្នាដាំបន្លែស្លឹក និងបន្លែផ្លែតែប៉ុណ្ណោះ ព្រោះមានអ្នកបញ្ជាទិញនាំយកទៅលក់បន្តនៅទីផ្សារច្រើនធ្វើឱ្យកសិករសប្បាយចិត្ត និងបង្កើនការដាំដុះបន្លែទាំងនេះដូចជា ត្រប់ សណ្តែក ត្រឡាច ត្រសក់ ននោង ប៉េងប៉ោះ ម្រះ ស្ពៃ សាឡាដ ខាត់ណា ត្រកួនជាដើម។
គួរំលឹកថា៖ ការនិយមបរិភោគបន្លែធម្មជាតិនេះ បានកើនឡើងខណៈប្រជាពលរដ្ឋកាន់តែយល់អំពីគ្រោះថ្នាក់ចំពោះសុខភាព ដែលបណ្តាលមកពីការទទួលទានបន្លែដាំដុះដោយប្រើជីគីមីនិងថ្នាំពុលកសិកម្មច្រើនហួសកំរិត ឬបន្លែនាំចូលគ្មានប្រភពច្បាស់លាស់ពីប្រទេសជិតខាង។
សូមបញ្ជាក់ថា៖ ការបញ្ជាទិញបន្លែសរីរាង្គច្រើននាំយកមកទីផ្សារ ជាមុខព្រួញមួយជំរុញឱ្យកសិករប្រឹងប្រែងដាំដុះបន្លែប្រើប្រាស់ជីធម្មជាតិបានកាន់តែច្រើនប្រភេទទាំងបន្លែស្លឹកនិងបន្លែផ្លែ តែបន្លែមើមនៅមិនទាន់ដាំដុះបាននៅឡើយទេ៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


