ព័ត៌មានជាតិ
ខេត្តកែប នឹងរៀបចំទីតាំងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមវត្តអារាម និងតំបន់កំសាន្តសំខាន់ៗក្នុងអំឡុងពេលបុណ្យចូលឆ្នាំ
អាជ្ញាធរខេត្តកែប នឹងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាវត្តអារាម និងតំបន់កំសាន្តសំខាន់ៗចំនួន ៦កន្លែង ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី ៥មេសាថានៅអំឡុងពិធីបុណ្យប្រពៃណីជាតិខ្មែរខាងមុខ រដ្ឋបាលខេត្តកែប នឹងរៀបចំទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមបណ្តាវត្តអារាម និងតំបន់កំសាន្តចំនួន ៦កន្លែង។ ក្នុងនោះរួមមានទីតាំង វត្តចរិយាវង្ស ទីតាំងវត្តកំពង់ត្រឡាច ទីតាំងមុខមន្ទីរទេសចរណ៍ខេត្ត ទីតាំងឆ្នេរអង្កោល ទីតាំងវត្តភ្នំលាវ និងទីតាំងវត្តព្រៃតាកុយ។
លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលនឹងអញ្ជើញទៅកាន់តំបន់ខាងលើ ហើយមានបំណងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចមកទទួលពារចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំង។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានណែនាំឲ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣ការពារ ”រួមមានពាក់ម៉ាសលាងដៃញឹកញាប់ និងរក្សាកម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើងទៅនិង៣កុំ”រួមមានកុំទៅកន្លែ ងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្ន កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។
សូមជម្រាបថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងសុខាភិបាលបានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្តទាំង ២៥បន្ថែម ទីតាំងចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២២, នៅតាមតំបន់កំសាន្តសំខាន់ៗ និងវត្តអារាមដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ កម្មករ-កម្មការីនី អាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្ថែម នៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងបើកដំណើរការស្រាប់នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


