Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ហាមសមត្ថកិច្ចប្រើអំពើហិង្សាលើជនបរទេស

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធមិនត្រូវប្រើអំពើហិង្សាដល់ជនបរទេសឡើយ ដើម្បីឱ្យពួកគាត់កៀរគរជនបរទេសផ្សេងៗទៀត មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​រសៀល​ថ្ងៃទី​ ៦ ​ខែមេសា សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បន្តថា ការគ្រប់គ្រង​ជនបរទេស​ចូលមក​កម្ពុជា គឺជា​ការងារ​ធានា​សន្ដិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ សម្ដេច​ក្រឡាហោម បាន​បន្តទៀតថា «​យើង​ក៏​ធានា​ដល់​ការលើកទឹកចិត្ត​សម្រាប់​ការជំរុញ ការអភិវឌ្ឍ​សេដ្ឋកិច្ច​- សង្គមជាតិ ផងដែរ​។ គឺ​ខិតខំ​លើកទឹកចិត្ត​ដល់​អន្តោប្រវេសន៍​គ្រប់ផ្នែក​ដែល​រស់នៅ​ប្រទេស​កម្ពុជា ជាពិសេស អន្តោប្រវេសន៍​ស្របច្បាប់ ធ្វើ​យ៉ាងម៉េច​? ឱ្យគេ​រស់នៅ​ប្រកបដោយ​សុខ​ស្រួល គ្មាន​ការគំរាមកំហែង គ្មាន​អំពើហិង្សា គ្មាន​ការ​ឆបោក លួច ឆក់ ប្លន់ ជាដើម ដើម្បី​លើកទឹកចិត្ត​ឱ្យគេ​កៀរគរ​ជនបរទេស​ផ្សេងៗ​ទៀត ឬ​អ្នក​វិនិយោគិន​ផ្សេងទៀត​ពី​បរទេស​មក​បណ្ដាក់ទុន​នៅ​កម្ពុជា កាន់តែច្រើន​»​។

​លើសពីនេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស ពង្រឹង​ការការពារ​ជនបរទេស ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស តាម​ច្រកព្រំដែន ផងដែរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម