ព័ត៌មានជាតិ
អ្នកសម្របសម្រួលUN បានវាយតម្លៃខ្ពស់បំផុតចំពោះភាពជាដៃគូល្អលើគ្រប់ផ្នែកជាមួយកម្ពុជា
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់បំផុតចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាពស្ថេរភាពពិភពលោករបស់កម្ពុជា។ បន្ថែមលើនេះ លោកស្រីក៏វាយតម្លៃខ្ពស់លើការដឹកនាំដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលទាំងនេះសុទ្ធតែជោគជ័យដែលជាគំរូមិនត្រឹមតែប្រទេសនានាទេ តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននៅពេលអនាគត។

លោកស្រី Pauline Tamesis បានវាយតម្លៃបែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោកស្រី Pauline Tamesis បានជម្រាបជូនសម្ដេចតេជោថា លោកស្រី ពិតជាមានកិត្តិយសណាស់ដែលបានមកបម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចំានៅកម្ពុជានាកន្លងមក។ លោកស្រី បានវាយតម្លៃខ្ពស់បំផុតចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាពស្ថេរភាពពិភពលោក និងការដឹកនាំដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាយដែលជំងឺកូវីដ១៩ ដែលទាំងនេះសុទ្ធតែជោគជ័យដែលជាគំរូមិនត្រឹមតែប្រទេសនានា ទេតែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននៅពេលអនាគត។ លោកស្រី Pauline Tamesis បានជម្រាបជូនសម្ដេចតេជោទៀតថា ប្រព័ន្ធអង្គការសហប្រជាជាតិប្ដេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈវិស័យសក្ដានុពលដូចជា វិនិយោគនិងធនធានមនុស្ស ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថលនិងការប្រាក់ការប្រែប្រួលអាកាសធាតុនៅសេដ្ឋកិច្ចបៃតង ។

ជាការឆ្លើយតបវិញ សម្ដេចតេជោហ៊ុន សែន បានយល់ស្របជាមួយលោកស្រី Pauline Tamesis និងបានថ្លែងអំណរគុណចំពោះលោកស្រីដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេស ថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩។ សម្ដេចបានលើកឡើងអំពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិក្នុងការទទួលឲ្យចូលចតនៅនាវាអេស្ទើដាំ ប្រសិនបើកម្ពុជា មិនអនុញ្ញាតឱ្យចូលទេមិនដឹងថា វាសនាអ្នកធ្វើដំណើរលើកប៉ាល់នោះ ទៅជាយ៉ាងណាទេ។ សម្ដេចតេជោបានប្រាប់លោកស្រី Pauline Tamesis និងប្រតិភូអំពីយុទ្ធសាស្ត្រផ្ការីកដែលបានប្រើសម្រាប់ប្រយុទ្ធប្រឆាំងការរីករាលដាលកូវីដ១៩ ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល៕
ដោយ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


