ព័ត៌មានជាតិ
សត្វព្រៃជាង ៣ ពាន់ក្បាលត្រូវបានសម្លាប់នៅឆ្នាំ២០២១
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាឆ្នាំ២០២១កន្លងទៅ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃចំនួន៦២៥លើកក្នុងនោះមានបទល្មើសចំនួន១១ករណី ត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការចាត់វិធានការតាមច្បាប់។

ថ្លែងក្នុងសន្និសិទកាសែតស្តីពីបើកយុទ្ធនាការអន្ទាក់សូន្យនៅខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៦មេសា លោក នេត្រ ភក្ត្រាបានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបកាលពីឆ្នាំ២០២១ យើងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិវិញចំនួន៨៦៤ក្បាល ជួយសង្គ្រោះសត្វព្រៃបាន១.២៧១ក្បាល ខណៈសាច់សត្វព្រៃចំនួន៣.៦០៩ក្បាល ត្រូវបានរឹបអូស។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ការពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងការនាំខ្លួនអ្នកដាក់អន្ទាក់ អ្នកប្រមាញ់ និងអ្នកជួញដូរសត្វព្រៃទៅតុលាការ មានភាពចាំបាច់ ដើម្បីបញ្ចប់ការសំលាប់សត្វព្រៃកុំឱ្យមានតទៅទៀត។


លោកបានបន្តថា «វានៅទាន់មិនយឺតពេលនោះទេ ក្នុងការរួមគ្នាដើម្បីធ្វើឱ្យមានការផ្លាស់មួយជាវិជ្ជមានសម្រាប់ការអភិរក្ស និងស្តារចំនួនសត្វព្រៃនិងធនធានធម្មជាតិឡើងវិញ។ យើងត្រូវតែចាប់ផ្តើមកិច្ចការនេះចាប់ពីពេលនេះតទៅនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ដើម្បីរៀបចំវិធានការអភិរក្សរួមគ្នាបន្ទាន់ ក្នុងការអភិរក្សធនធានព្រៃឈើ សត្វព្រៃ និងស្តារធនធានធម្មជាតិកម្ពុជាឱ្យប្រសើរឡើង។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេ នោះកម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធានសត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកលក្នុងពេលអនាគតខាងមុខ»។
គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យនេះមានរយៈពេល៦ខែក្នុងខេត្តចំនួន៦ ភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ នៅថ្ងៃទី៧ ខែមេសានេះ គោលបំណងសំខាន់ដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដើម្បីជាប្រយោជន៍ធ្វើឱ្យព្រៃធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ដែលជាជម្រកសម្រាប់រស់រាន និងបន្តពូជរបស់ពពួកសត្វព្រៃ។
យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានឱ្យដឹងថា គិតចាប់ពីពី ដើមឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២២ មានការបង្រ្កាបបង្ក្រាបបទល្មើសសត្វព្រៃចំនួន៣៥៩ករណី ដោយក្នុងនោះដកហូតអន្ទាក់បានចំនួន១.២០០ខ្សែ, ជុងទាក់សត្វចំនួន៩០កង, មងទាក់សត្វចំនួន ៣៤ត្បូង, ធ្នាក់ទាក់សត្វលលកចំនួន១, លុបទាក់សត្វចំនួន១, បណ្តឹងទាក់សត្វចំនួន២៥ខ្សែ, អង្គប់ដាក់សត្វចំនួន៦០ អង្គប់, អាវុធអាកាចំនួន១ដើម, កាំភ្លើងកែច្នៃចំនួន៥២ដើម, ស្នាកេះចំនួន១១ដើម, និងចំពាមកៅស៊ូចំនួន៣៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


