ព័ត៌មានជាតិ
ប្រុងប្រយ័ត្ន ៤ ករណីកើតឡើងញឹកញាប់ ពេលទៅលេងសមុទ្រ
អ្នកទេសចរនឹងសម្រុកដើរកម្សាន្ត នាឱកាសរដូវចូលឆ្នាំដែលនៅសល់តែប៉ុន្មានថ្ងៃទៀត ខណៈតំបន់មាត់សមុទ្រជាគោលដៅដ៏ទាក់ទាញបំផុតមួយក្នុងចំណោមតំបន់ទេសចរណ៍សក្តានុពលផ្សេងទៀត។ កម្ពុជាថ្មីនឹងលើកយកហេតុការណ៍ ៤ ករណីដែលតែងតែកើតមានជាញឹកញាប់ ដែលភ្ញៀវទេសចរត្រូវប្រុងប្រយ័ត្នបើសិនត្រូវទៅលេងនៅតំបន់សមុទ្រ។

ប្រយ័ត្នពេលលេងទឹក
ករណីលង់ទឹកកើតមានជាហូរហែ។ ដូចករណីប៉ុន្មានខែមុននេះ មានក្មេងៗជំទង់ចំនួន០៥នាក់បានលង់ទឹកស្លាប់ ពេលចុះទៅលេងទឹកសមុទ្រនៅខេត្តព្រះសីហនុ។ ដើម្បីសុវត្ថិភាពដល់ភ្ញៀវទេសចរមកលេងតាមឆ្នេរនៅខេត្តព្រះសីហនុ អាជ្ញាធរក៏រៀបចំដាក់ពោងសុវត្ថិភាពដើម្បីបែងចែកតំបន់ សម្រាប់អ្នកហែលទឹកលេងឱ្យមានសុវត្ថិភាពពីទូកកាណូតឬ មធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ឬប្រការណាមួយ។ ជាមួយគ្នានេះក៏បានសង់ប៉ម ដាក់ឆ្មាំយាមមើលអ្នកទេសចរលេងទឹក ការពារនៅពេលមានមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
គ្រោះថ្នាក់ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍ជាក្តីបារម្ភជាទូទៅ។ ពេលរដូវកាលបុណ្យទានធំៗ ចរាចរណ៍លើដងផ្លូវមានការកកស្ទះ ស្របពេលការបើកបរមិនប្រុងប្រយ័ត្ននាំឲ្យកើតមានគ្រោះថ្នាក់។
ផ្លូវជាតិលេខ ៤ ជាមុខផ្លូវឆ្ពោះទៅខេត្តព្រះសីហនុជាខេត្តទេសចរណ៍ឆ្នេរដ៏ពេញនិយម ជាដងផ្លូវដ៏មមាញឹកសំបូររថយន្តដឹកជញ្ជូនធំៗជាពិសេសប្រភេទកុងតឺណ័រ បើកបរ ២៤ម៉ោង លើ ២៤ ម៉ោង ហើយករណីកើតគ្រោះថ្នាក់ចរាចរណ៍ក៏មានញឹកញាប់ផងដែរ។

មុនបើកបរតាមផ្លូវឆ្ងាយ ការត្រួតពិនិត្យបច្ចេកទេសយានយន្តឲ្យបានហ្មត់ចត់ជារឿងមិនអាចមើលស្រាលបាន ដើម្បីធានាថាការធ្វើដំណើរមិនប្រថុយបញ្ហាតាមដងផ្លូវ ដែលអាចនាំគ្រោះថ្នាក់ជាយថាហេតុ។
ការចេញទៅលេងតាមកោះ
ការទៅលេងតាមកោះក៏ត្រូវមើលស្ថានភាពអាកាសធាតុដែរ។ ខណៈពេលចូលឆ្នាំនេះក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករអាចមានភ្លៀងធ្លាក់។ ដូច្នេះការដើរកម្សាន្តតាមកោះក្នុងអាកាសធាតុមិនល្អ ក៏បង្កគ្រោះថ្នាក់ដែលត្រូវប្រយ័ត្ន។

តម្លៃម្ហូបអាហារនិងការស្នាក់នៅ
ជាធម្មតាតម្លៃផ្ទះសំណាក់និងសណ្ឋាគារនៅតាមខេត្តជាប់សមុទ្រអាចឡើងថ្លៃខុសពីថ្ងៃធម្មតា។ នៅខេត្តព្រះសីហនុដែលកាលប៉ុន្មានឆ្នាំមុនមិនថាកន្លែងស្នាក់នៅនិងគ្រឿងបរិភោគកើនតម្លៃគុណជាបីជាបួន។ ស្ថានភាពនេះមានភាពល្អប្រសើរមួយរយៈចុងក្រោយនេះ។ យ៉ាងណាមិញ ការឆែកតម្លៃឲ្យច្បាស់លាស់មិនថាកន្លែងស្នាក់នៅ និងរបស់របរហូបចុកផ្សេងៗដើម្បីចៀសវាងបញ្ហា នាំឲ្យខូចចិត្តប៉ះពាល់អារម្មណ៍ក្នុងដំណើរកម្សាន្ត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


