ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ស្នើឲ្យទូតឡាវថ្មីជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែនជាមួយកម្ពុជាក្នុងអំឡុងកូវីដ១៩នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឲ្យលោក បូរកែវ ភូមិវង្សសៃ(Buakeo PHUMVONGSAY) ឯកអគ្គទូតថ្មីនៃប្រទេសឡាវប្រចាំនៅកម្ពុជាពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងជំរុញពាណិជ្ជកម្មតាមសក្តានុពលដទៃទៀតដែលអាចធ្វើបាននៅក្នុងកាលៈទេសៈកូវីដ១៩នេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើបែបនេះនៅក្នុងជំនួបដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទនេះនៅវិមានសន្តិភាព។

នៅក្នុងនេះ លោក បូរកែវ ភូមិវង្សសៃ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី និងប្រធានាធិបតីឡាវជូនចំពោះសម្តេចតេជោ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានជួយដល់ប្រជាជន និងរដ្ឋាភិបាលឡាវក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈការឧបត្ថម្ភជាសម្ភារៈបរិក្ខារ វ៉ាក់ សាំង ឡានដឹកជញ្ជូនវ៉ាក់សាំង និងថវិកាទៀតផង។ លោក បូរកែវ ភូមិវង្សសៃ បានប្ដេជ្ញាចិត្តចំពោះសម្ដេចតេជោថា នៅក្នុងបេសកកម្មជាអ្នកការទូតនៅកម្ពុជា លោកនឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីក និងពង្រឹងសមត្ថភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកើនឡើងមួយកម្រិតថែមទៀត ដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អដែលមានស្រាប់។

ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ និងអបអរសាទរលោក បូរកែវ ភូមិវង្សសៃ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវថ្មីប្រចំាកម្ពុជា។ សម្តេចតេជោ បានឯកភាពជាមួយការលើកឡើងរបស់លោក បូរកែវ ភូមិវង្សសៃ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសទាំងពី។ សម្តេចបានមានប្រសាសន៍ថា «យើងពិតជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្ត្របន្សល់ទុកឲ្យយើងរហូតមកដល់ពេលនេះអនុញ្ញាតឲ្យយើងបន្តពង្រីកនិងពង្រឹងជារៀងរហូតមកហើយពេលនេះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងកាន់តែខ្លាំង»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់លោក បូរកែវ ភូមិវង្សសៃ ពីការអនុញ្ញាតឱ្យមានជម្រើសមិនប្រើម៉ាសនៅក្នុងខេត្តចំនួន៤ ក្នុងនោះ ខេត្តចំនួន៣នៅជាប់ព្រំប្រទល់ឡាវដែលមានភាពល្អប្រសើរឡើងវិញពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលអាចជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្មបានឡើងវិញ៕
ដោយ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


