ព័ត៌មានជាតិ
សង្ក្រាន្តយុវជនវិទ្យាល័យខេត្តព្រះសីហនុ ជាការអភិរក្សនូវទំនៀម ទម្លាប់ ប្រពៃណី វប្បធម៌ជាតិខ្មែរដ៏ល្អផូរផង់
សង្ក្រាន្តយុវជនវិទ្យាល័យខេត្តព្រះសីហនុ បានស្តែងឱ្យឃើញអំពីឆន្ទៈរបស់យុវជនជាទំពាំងស្នងឬស្សីក្នុងការស្វែងយល់ អភិវឌ្ឍន៍ និងអភិរក្សនូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ជាតិខ្មែរ។

កម្មវិធី “សង្ក្រាន្តយុវជនវិទ្យាល័យខេត្តព្រះសីហនុ” បានរៀបចំឡើងនៅថ្ងៃទី ១០ ខែមេសា ២០២២ នៅឆ្នេរពយជំទាវម៉ៅ ភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ បានថ្លែងគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរដោយស្មោះចំពោះប្អូនៗ និងក្មួយៗជាយុវជនទាំង ១៨៤នាក់ ដែលបានផ្តួចផ្តើម រៀបចំកម្មវិធី “សង្ក្រាន្តយុវជនវិទ្យាល័យខេត្តព្រះសីហនុ” នេះឡើង ដែលនេះពិតជាស្តែងឱ្យឃើញអំពីឆន្ទៈរបស់យុវជនជាទំពាំងស្នងឬស្សីក្នុងការស្វែងយល់ អភិវឌ្ឍន៍ និងអភិរក្សនូវទំនៀម ទម្លាប់ ប្រពៃណី វប្បធម៌ជាតិខ្មែរដ៏ល្អផូរផង់ ជាកេរ្តិ៍តំណែលដ៏ឧត្តុងឧត្តមពីដូនតាយើងមក។

លោក ឡុង ឌីម៉ង់ ក៏អំពាវនាវឱ្យ ប្រជាពលរដ្ឋចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅតាមទីកន្លែងជួបជុំតាមទីសាធារណៈនានាដោយសូមចូលរួមឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល និង៣កុំ ៣ការពារ ព្រមទាំងស្តង់ដា SOP របស់ក្រសួងទេសចរណ៍ជាដើម៕


អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


