ព័ត៌មានជាតិ
ផ្ដល់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារ តាមរយៈប្រព័ន្ធវីង ចាប់ផ្ដើមពីដើមខែមករាទៅ
សកម្មភាពទូទាំងប្រទេសCTP គឺជាសកម្មភាពប្រចាំថ្ងៃ នៃការទទួលផលរបស់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ នៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ បន្ទាប់ពីការចុះឈ្មោះថ្មីនៅតាមឃុំសង្កាត់ និងការពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេសរួចមក នឹងត្រូវបានដំណើរកាន់តែងាយស្រួលបន្ថែម ក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំដំណើរការ តាមរយៈប្រព័ន្ធវីងនៅតាមមូលដ្ឋានចាប់ពីដើមខែមករាឆ្នាំ២០២១តទៅ។
នេះបើយោងតាមការបញ្ជាក់និងការជូនដំណឹងកាលពីថ្មីៗនេះរបស់នាយកដ្ឋាន សុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាកម្មវិធីអាទិភាព១របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ ដើម្បីជាការវិនិយោគរយៈពេលវែងលើធនធានមនុស្សរបស់កម្ពុជា និងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។


តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ផ្អែកតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចាប់ពីនៅខែមករា ឆ្នាំ២០២១តទៅ។ កម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នៅថ្នាក់រាជធានីខេត្ត មានរដ្ឋបាលរាជធានីខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសុខាភិបាលរាជធានីខេត្ត និងនៅថ្នាក់ឃុំសង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ៕


អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


