ព័ត៌មានជាតិ
ថ្ងៃចូលឆ្នាំទីពីរ នៅរមណីយដ្ឋានវត្តភ្នំ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកដើរលេងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃចូលឆ្នាំទីពីរ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នៅតែរក្សាបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកលេងសប្បាយ ដោយមានលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តសប្បាយរីករាយយ៉ាងក្រៃលែង។ ស្នាមញញឹម របស់ បងប្អូន ប្រជាពលរដ្ឋ ប្រកបដោយ ភាពសប្បាយ រីករាយ ជាមួយ សង្ក្រាន្ត វត្តភ្នំ នៅថ្ងៃចូលឆ្នាំ ថ្ងៃទី ២ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ នៅបរិវេណ វត្តភ្នំ ដែលរៀបចំ ព្រឹត្តិការណ៍ សង្ក្រាន្ត វត្តភ្នំ គឺ មានអ្នកទៅលេងច្រើន។

ប្រជាពលរដ្ឋប្រកបដោយ ស្នាមញញឹម បាន ចូលរួមលេង ល្បែង ប្រជាប្រិយ ជួបជុំ និងរាំលេង សប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បាននាំគ្នាមកកម្សាន្ដនៅទីនេះ តាំងពីព្រឹក រហូតដល់ល្ងាច លេងកម្សាន្តដោយក្ដីរីករាយផងដែរ។

អ្នកនាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ លោក ម៉េត មាស ភក្តី បានឱ្យដឹងថា សម្រាប់ថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ចំនួន ៦៥០០០ លើសថ្ងៃទី ១ជាង ២ ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តនៅរាជធានីភ្នំពេញ នាថ្ងៃទី ១ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។


នៅរមណីយដ្ឋានវត្តភ្នំ ដែលមានដើមឈើ ម្លប់ត្រឈឹងត្រឈៃ ទឹកមុខរបស់ពួកគាត់ បានបង្ហាញពីក្ដីសប្បាយរីករាយ ដែលបាននាំក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដើរលេងកម្សាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំ ក្រោយខកខានប្រមាណ ២ ឆ្នាំ ដោយសារតែជំងឺកូវីដ១៩៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


