ព័ត៌មានជាតិ
ប្រមុខ UN ស្នើជួបប្រធានាធិបតី ពូទីន និង Zelenskyy ដាច់ដោយឡែកពីគ្នា
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានស្នើសុំជួបដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដើម្បីពិភាក្សាពីការនាំមកនូវសន្តិភាព បន្ទាប់ពីសង្គ្រាមកំពុងផ្ទុះឡើង។
អ្នកនាំពាក្យ UN លោក Stephane Dujarric បានឲ្យដឹងថា លិខិតដាច់ដោយឡែកពីគ្នាត្រូវបានប្រគល់ទៅគណៈប្រតិភូអចិន្ត្រៃយ៍របស់រុស្ស៊ី និងអ៊ុយក្រែនកាលពីរសៀលថ្ងៃអង្គារ៍ដើម្បីស្នើសុំឲ្យលោកប្រធានាធិបតី ពូទីន ទទួលជួបលោក Guterres នៅទីក្រុងមូស្គូ និងជួបលោក Zelenskyy នៅទីក្រុងកៀវ។

លោក Dujarric បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«លោកអគ្គលេខាធិការមានប្រសាសន៍ថា នៅពេលវេលាគ្រោះថ្នាក់ និងផលវិបាកយ៉ាងធ្ងន់ធ្ងរ លោកចង់ជួបពិភាក្សាពីជំហានបន្ទាន់ដើម្បីនាំមកនូវសន្តិភាពនៅអ៊ុយក្រែន និងអនាគតពហុភាគីនិយមផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។
កាលពីថ្ងៃអង្គារ៍ លោក Guterres បានអំពាវនាវឲ្យមានការផ្អាកជំនួយមនុស្សធម៌គ្រិស្តអូស្សូ (Orthodox Easter) រយៈពេល៤ថ្ងៃ ក្នុងការប្រយុទ្ធគ្នា នៅអ៊ុយក្រែន ដើម្បីអនុញ្ញាតជនស៊ីវិលឆ្លងកាត់ដោយសុវត្ថិភាពចេញពីតំបន់ផ្ទុះអាវុធ និងនាំចូលជំនួយមនុស្សធម៌ចូលទៅតំបន់រងទុក្ខខ្លាំង។
លោក Guterres បន្ថែមថា សង្គ្រាមនៅអ៊ុយក្រែនដែលជាការវាយប្រហារធំបំផុតលើរដ្ឋអឺរ៉ុបមួយនេះគិតចាប់តាំងពីឆ្នាំ១៩៤៥មកបានសម្លាប់មនុស្ស និងរបួសរាប់ពាន់នាក់។ មនុស្សជាង១២លាននាក់ត្រូវការជំនួយមនុស្សធម៌។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានជួបប្រធានាធិបតីអ៊ុយក្រែន Volodymr Zelenskyy ក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ទៅកាន់ទីក្រុងកៀវកាលពីថ្ងៃពុធ បន្ទាប់ពីដំណើរទស្សនកិច្ចមួយចំនួនរបស់មេដឹកនាំមកពីប្រទេសលោកខាងលិច ដូចជានាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ជាដើម។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ៍មានប្រសាសន៍ថា លោកមិនដឹងទេថាតើលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនបានអំពាវនាវឲ្យលោកធ្វើដំណើរទស្សនកិច្ច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


