ព័ត៌មានជាតិ
អាជ្ញាធរខេត្តជាប់បឹងទន្លេសាបនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ
អាជ្ញាធរខេត្តជាប់បឹងទន្លេសាបនៅតែបន្តធ្វើយុទ្ធនាការ បង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹម បន្ទាប់ពីមានបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៣ ខែមីនា ២០២២។

លោក អៀ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមេសា នេះថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបែងចែកទីតាំងចំនួន ៤ សម្រាប់ ក្រុមប្រចាំការឈរជើងនៅទូទាំងខេត្តនៅតំបន់ទន្លេសាប ដោយប្រើប្រាស់កម្លាំងមួយកន្លែង ពី ១៥ ទៅ ២០ នាក់ ដោយចុះរាល់ថ្ងៃ បង្ក្រាបនិងរុះរើក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ កំពង់លែង ជលគីរី កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង។
លោកបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មិនមានករណីចាប់បានជនល្មើសនោះទេ ប៉ុន្តែប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់អាំងម៉ូទ័រឆក់ត្រី ឱ្យសមត្ថកិច្ចច្រើន។

ប្រតិបត្តិការចុះបង្ក្រាបកន្លងមក ប្រទះឃើញបទល្មើសនេសាទមួយចំនួន ដូចជា សម្រាស់ត្រី របាំងសាច់អ៊ួនក្រឡាល្អិត និងរបាំងស្បៃមុងក្រឡាល្អិតរាប់ពាន់ម៉ែត្រ។
គិតចាប់តាំងពីថ្ងៃទី ២៤ ខែមីនា រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងចម្រុះបានចេញប្រតិបត្តិការយ៉ាងសស្រោកសស្រាំសម្រេចបានលទ្ធផលរួមមាន បានរុះរើរបាំងសាច់អួន ចំនួន ៩៨កន្លែង ប្រវែង ៦ ៥៣៥ ម៉ែត្រ រុះរើលបលូសាច់អួន ១២១លូ រុះរើសម្រាស់ ចំនួន ១១៩កន្លែង រុះរើមែកសម្រាស់ប្រមាណជិត ៣ម៉ឺនមែក ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្មើសចំនួន ៤នាក់ រួមនឹងវត្ថុតាងមួយចំនួន។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សម្រាស់ធំៗ របស់ឈ្មួញឈ្មោះ សុខ ចំរើន នៅក្នុងទឹកដីស្រុកជលគីរី មិនទាន់បង្ក្រាបអស់នៅឡើយទេ ហើយថា នឹងបង្ក្រាបនៅក្រោយបុណ្យចូលឆ្នាំខ្មែរនេះ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា អាជ្ញាធរខេត្តបានចុះបង្ក្រាបរាល់ថ្ងៃ និងបានដាក់ទីបញ្ជាការស្រាលនៅកណ្ដាលទន្លេដើម្បីត្រៀមទប់ស្កាត់កុំឱ្យមានបទល្មើសធំៗកើតឡើង។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រាប់កម្ពុជាថ្មីដែរថា លោកបានបង្កើតឱ្យមានទីបញ្ជាការស្រាលពីរក្រុម នៅផ្ទៃបឹងទន្លេសាបរង់ចាំដើរល្បាតអប់រំណែនាំនៅទីនោះ និងធ្វើរបាយការណ៍រាល់ថ្ងៃ។ លោកប្រាប់ថា បទល្មើសធំៗ មិនមាននោះទេ មានតែប្រជាពលរដ្ឋគាត់ប្រើឧបករណ៍ខុសច្បាប់ដែលអាជ្ញាធរចាប់បានហើយអប់រំណែនាំ។
ចំណែកនៅឯខេត្តពោធិ៍សាត់ អាជ្ញាធរខេត្ត នៅថ្ងៃទី ១៨ ខែមេសានេះ បានចាប់បានជនសង្ស័យ ៣ នាក់ រួមនិងវត្ថុតាង មួយចំនួន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


