ព័ត៌មានជាតិ
ឧកញ៉ា ផន វណ្ណិត ៖ សុខចិត្តក្រដោយសារទិញដី តែដីមិនឲ្យយើងក្រនោះទេ
នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ត្រូវបានចាត់ទុកថា ជាការវិនិយោគមួយដែលអាចហុចផលចំណេញខ្ពស់ត្រឡប់មកវិញលឿន។ ទាក់ទងនឹងការវិនិយោគអចលនទ្រព្យនេះដែរ អ្នកជំនាញដែលមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យឧកញ៉ា ផន វណ្ណិត បានចែករំលែកនូវគំនិតវិនិយោគថា ការបោះទុនចូលទៅក្នុងអចលនទ្រព្យទោះតិច ឬច្រើន ដឹងតែមានផលចំណេញ ប៉ុន្តែមុននឹងសម្រេចចិត្តទម្លាក់លុយទិញដី ត្រូវប្រមើលមើលឲ្យបានលម្អិតទៅលើគោលគំនិតសំខាន់ៗ និងប្រភេទដីដែលចង់ទិញ។

អ្នកជំនាញ រូប នេះ លើកទឹកចិត្ត ឲ្យវិនិយោគ ឬ ទិញ អចលនទ្រព្យទុកមិនចេះខុសនោះទេ ១០០%ដឹងតែចំណេញជាក់ជាមិនខាន។ លោកថា វិស័យអចលនទ្រព្យមិនចេះជ្រេះចាប់ ឬផុយស្រួយនោះទេ នៅពេលដែលយើងដឹងចរន្តនៃការលេង (Play)។ យ៉ាងណា ក៏ត្រូវយល់ដឹងអំពីសេដ្ឋកិច្ច ជាមួយនឹងឱកាស វិនិយោគក្នុងវិស័យអចលនទ្រព្យផងដែរ។

សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា ឧកញ៉ា ផន វណ្ណិត បានថ្លែងថា « ខ្ញុំសុខចិត្តក្រដោយសារទិញដី តែដីធានាមិនឲ្យខ្ញុំក្រនោះទេ»។ លោកលើកឡើងបែបនេះ ក៏ព្រោះលោកមានជំនឿជឿថា អចលនទ្រព្យ គឺជាម៉ាស៊ីនគិតលុយដ៏សំខាន់និងជាសរសៃឈាមនៃការបង្កើត ទ្រព្យសម្បត្តិ។
លោក ឧកញ៉ាបាន អះអាង ថា « បច្ចុប្បន្ន នេះ ជា ឱកាស ល្អ សម្រាប់ ការ វិនិយោគ លើ វិស័យ អចលនទ្រព្យ ព្រោះរដ្ឋាភិបាលកម្ពុជា បានផ្តល់ភ្លើងខៀវជាច្រើនដល់វិនិយោគិនធ្វើការបោះទុន។ មិន ថា សេដ្ឋកិច្ច ឡើង ឬ ចុះ ល្អ ឬ អាក្រក់ ឱកាស វិនិយោគ អចលនទ្រព្យ តែង មាន ជា និច្ច»។

អ្នកជំនាញ ក្នុង វិស័យ អចលនទ្រព្យ រូប នេះ បានសង្កត់ធ្ងន់ ថា ជំងឺរាតត្បាតកូវីដ-១៩ ពិតជាបានបង្ខំឱ្យអ្នកអភិវឌ្ឍអចលនទ្រព្យមួយចំនួនខ្លាចរអាល ឬបាក់ស្មារតីក្នុងការវិនិយោគ ក៏ព្រោះគ្រប់ភាគីពាក់ព័ន្ធត្រូវជួបវិបត្តិដូចគ្នារួចមកហើយ។
តែទោះបីជាយ៉ាងណា លោកថា ចរន្តវិនិយោគលើវិស័យអចលនទ្រព្យចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ។ ឧទាហរណ៍ថ្មីៗនេះ ការបើកឲ្យប្រជាពលរដ្ឋរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងការដើរកម្សាន្តលំហែកាយគ្រប់ទិសទី គឺមានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត។

ឧកញ៉ា ផន វណ្ណិត ថ្លែងបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា « កំណើនដ៏ច្រើននេះ បានផ្តល់លទ្ធភាពរស់រវើកនៃកំណើនសេដ្ឋកិច្ចជាតិ។ ខ្ញុំអាច ព្យាករណ៍បានថា កម្ពុជាពិតជាបានងើបចេញពីវិបត្តិកូវីដ-១៩បណ្តើរៗហើយជាមួយនឹងយុទ្ធសាស្ត្រច្បាស់លាស់។ ចំពោះវិស័យអចលនទ្រព្យវិញ ខ្ញុំមានជំនឿថា នឹងមានសន្ទុះនឹងងើបឡើងវិញ»៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


