ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ការបង្កើនពីសមាជិកបក្សម្នាក់ទៅម្នាក់ គឺជាសំឡេងគាំទ្រគណបក្សដ៏សំខាន់
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ថា ការប្រែក្លាយពីសមាជិកបក្សម្នាក់ គឺជាសំឡេងគាំទ្រគណបក្សដ៏សំខាន់ មិនអាចខ្វះបានដែលផ្តើមចេញពីអំពីល្អរបស់មន្ត្រីនៅគ្រប់ថ្នាក់មូលដ្ឋាន។
លោកជំទាវ បានបញ្ជាក់បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជននារី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២។
លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រម ផ្ការីក។
លោកជំទាវ ក៏បានកោតសសើរក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌ នារីគ្រប់លំដាប់ថ្នាក់ នៃខណ្ឌច្បារអំពៅ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ បានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ-១៩នេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការណ៍របស់សុខាភិបាល ៣ការពារ ៣កុំ និងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីរួមសហការណ៍គ្នាជំរុញនូវល្បឿននៃការអភិវឌ្ឍន៍ ហើយស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាល ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោកជំទាវក៏បានជំរុញដល់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅក្នុងខណ្ឌច្បារអំពៅ ត្រូវតែធ្វើអំពើល្អ និងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាប្រៀបឈ្នះរបស់ គណបក្សឲ្យបានតាមរយៈយុទ្ធសាស្ត្រ សមាជិកគណបក្សមួយ គឺជាសំឡេងគាំទ្រគណបក្សមួយសន្លឹក។
សូមបញ្ជាក់ថា នាឪកាសនោះដែរ លោកជំទាវបាននាំអំណោយ សម្រាប់អ្នកចូលរួមចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀល ផងដែរ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


