ព័ត៌មានជាតិ
រដ្ឋបាលភ្នំពេញបន្តជួសជុលនិងអ៊ុតផ្លូវជាច្រើនខ្សែ ដែលខូចខាតដោយជំនន់ទឹកភ្លៀង
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពជួសជុលនិងអ៊ុតកៅស៊ូកំណាត់ផ្លូវលេខ៧៤ប្របនឹងគល់ស្ពានជ្រោយចង្វាត្រើយខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបានធ្វើសកម្មភាពនាថ្ងៃទី១៧ ធ្នូនេះ ក្រោយពីផ្លូវនេះ ទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។

ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៧ ធ្នូនេះ បានចុះពិនិត្យដំណើរការនៃការជួសជុលកែលំអរផ្លូវជាច្រើនខ្សែនេះ ដើម្បីឲ្យការដ្ឋានដំណើរការបានល្អប្រសើរ។

ក្រុមមន្ត្រីបច្ចេកទេសបានឲ្យដឹងថា កំណាត់ផ្លូវលេខ៧៤ ដែលត្រូវអ៊ុតកៅស៊ូបន្ថែមនាពេលនេះ មានប្រវែង២៦០ម៉ែត្រ ទទឹង១១ម៉ែត្រ ដោយកែលំអរគ្រឹះ និងចាក់អ៊ុតកៅស៊ូពីលើកៅស៊ូចាស់ដែលបានធ្វើឡើងជាយូរឆ្នាំមកហើយ ដោយចាក់អ៊ុតកៅបន្ថែមជាលើកដំបូង ដើម្បីធានាការប្រើប្រាស់បានយូរ។ ម្យ៉ាងទៀតកំណាត់ផ្លូវនេះ ក៏ជាផ្លូវដែលមានសារសំខាន់លើការរំដោះចរាចរ និងសម្រួលលំហូរចរាចរណ៍នៅតំបន់គល់ស្ពានជ្រោយចង្វាត្រើយខាងលិច ផងដែរ។


លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា ក្រោយទឹកជំនន់ទឹកភ្លៀងស្រកអស់ ផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់ នឹងត្រូវបានជួសជុលកែលំអរឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋ មានក្តីសប្បាយរីករាយក្នុងការធ្វើដំណើរបានងាយស្រួល។ អាជ្ញាធរក៏ដូចមន្ត្រីជំនាញ បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្ដោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ។ ការយកចិត្តទុកដាក់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពិតជាបានជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានកែប្រែសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែស្រស់បំព្រងថែមទៀត។


រយៈពេលប៉ុន្មានថ្ងៃមកនេះ អាជ្ញាធររាជធានីភ្នំពេញបានជំរុញការជួសជុលផ្លូវ និងពង្រីកផ្លូវទៅដំណាលគ្នាតែម្តង។ ចំពោះមុខក្នុងខណ្ឌដូនពេញ មានផ្លូវលេខ ៧៤,ផ្លូវលេខ៧២,៧៦,រង្វង់មូលគួចកាណុងនិងកំណាត់ផ្លូវប៉ាស្ទ័រចាប់ពីផ្លូវលេខ១១៤(ផ្លូវក្រមួនស)ដល់ផ្លូវព្រះសីហនុប្រវែង១៨០០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះ នឹងត្រូវធ្វើការជួសជុលកែលំអរដោយធ្វើគ្រឹះជាថ្មី និងពង្រីកបន្ថែមនៅកន្លែងខ្លះ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ថៃស្នើបើកច្រកស្ទឹងបត់ ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


