Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​កម្ពុជា-វៀតណាម​ឯកភាព​បើក​ច្រក​ទេសចរណ៍​ឡើងវិញ​

បានផុស

នៅ

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២នេះ បានឯកភាព​លើការ​បើកច្រកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសឡើងវិញ​ក្រោយការធូរស្រាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានប្រសាសន៍នៅក្នុងពិធី​ជួបសំណេះសំណាល​ ជា​មួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដានៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២នេះថា សម្ដេចបានស្នើឱ្យនាយករដ្ឋមន្ត្រីវៀត​ណាមបើកទេសចរណ៍ផ្លូវគោក ខណៈដែលនាយករដ្ឋ​មន្ត្រី​វៀត​ណាមក៏​ជំរុញឱ្យបើកទាំងទេសចរណ៍ផ្លូវអាកាស តែម្ដង ហើយសម្ដេចក៏ឯកភាព​ឱ្យរដ្ឋមន្ត្រី​ទេសចរណ៍​រវាងប្រទេសទាំងពីរធ្វើការងារនេះ ទទួលយកបណ្ណចាក់វ៉ាក់សាំងហើយ​ត្រូវអនុវត្តវិធាន​ការអ្វីខ្លះ។

វិធានការកម្ពុជាមិនតម្រូវឱ្យអ្នកធ្វើដំណើរចូលប្រទេសធ្វើតេស្ដនោះទេ គឺគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំង អាចធ្វើដំណើរដោយសេរី ប៉ុន្តែអ្នកមិនទាន់ចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ក ៧ ថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “អញ្ចឹងបានឱ្យរដ្ឋមន្ត្រីទេសចរណ៍ធ្វើការជាមួយរដ្ឋមន្ត្រីវៀតណាម ខាងវៀតណាមមកយើងមិនតម្រូវទេ ដល់កម្ពុជាចូលទៅវៀតណាមតម្រូវអ្វី? តើត្រូវការធ្វើតេស្ដ និងធ្វើចត្តាឡីស័កទេ។ប៉ុន្តែប្រសិនបើវៀតណាមមានតម្រូវការបែបនោះ ខ្មែរមួយចំនួនមិនទៅទេ ខណៈវៀតណាមនឹងមកកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ៦ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ២១ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា២៦ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

Sokha Hotels

ព័ត៌មានពេញនិយម