ព័ត៌មានជាតិ
វត្តអារាមជាង ២៤០វត្ត នៅខេត្តស្វាយរៀង រៀបចំពិធីបុណ្យពិសាខបូជា
មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួលវត្តអារាមទាំង២៤៦ ក្នុងខេត្តស្វាយរៀង រៀបចំពិធីបុណ្យពិសាខបូជា កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀងបានឲ្យដឹងថា មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានចូលរួមសហការរៀបចំពិធីបុណ្យពិសាខបូជា ជាផ្លូវការនៅវត្តព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ក្រោមការដឹកនាំចាត់ចែងរបស់ព្រះគ្រូវិសុទ្ធិមុនី សៅ ភួន ព្រះចៅអធិការវត្តព្រៃតាអី ដោយមានការចូលរួមសហការពីរដ្ឋបាលស្រុកស្វាយទាប និងអាជ្ញាធរមូលដ្ឋានឃុំព្រៃតាអី ដោយក្នុងនោះ ក៏មានការដង្ហែក្បួនវិសាខបូជា ដែលមានរថយន្តប្រមាណ២៥គ្រឿង និងព្រះសង្ឃ ពុទ្ធបរិស័ទប្រមាណចំនួន៣៥០អង្គ-នាក់ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ។

លោកប្រធានមន្ទីរធម្មការ បន្តថា ពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាព។ បើគ្មានសុខសន្តិភាពទេ គឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ។
ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ៕ដោយ: ភក្ដី




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


