Connect with us

វប្បធម៌ ជំនឿ

ពិធីបុណ្យវិសាខបូជា ថ្ងៃស្អែក ចូរធ្វើបុណ្យ ៥យ៉ាងនេះ ដើម្បីសន្សំកុសលឱ្យខ្លួនឯង និងគ្រួសារ

បានផុស

នៅ

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥កើត ខែពិសាខ សាសនិកខ្មែរ ដែលគោរពប្រណិប័តព្រះពុទ្ធសាសនា តែងតែទៅវត្តវ៉ា ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ជាមួយនឹងព្រះសង្ឃ ព្រមទាំងបូជាដល់ព្រះពុទ្ធរូប។ បុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយក្នុង​បណ្តា​បុណ្យ​ធំៗក្នុង​ព្រះពុទ្ធសាសនា ដែល​​ប្រទេស​កាន់​ព្រះពុទ្ធសាសនាលើ​សកលលោកតែង​ប្រារព្ធ​ធ្វើពុំដែល​ខានឡើយ។ ក្រៅពីរំលឹកដល់កំណើត ការត្រាស់ដឹង និងបរិនិព្វានរបស់ព្រះពុទ្ធ ពុទ្ធសាសនិកតែងមានជំនឿអំពីការធ្វើបុណ្យ ​៥យ៉ាង ដែលគេជឿថា អាចផ្ដល់សេចក្ដីសុខ សេចក្ដីចម្រើន ក្នុងថ្ងៃវិសាខបូជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ទៅវត្ត​ប្រគេនចង្ហាន់​ ផ្កាភ្ញី ធូប ទៀន ប្រេង និងគោម ដល់ព្រះសង្ឃ អាចជួយផ្ដល់​សំណាង សុភមង្គល និង​សម្រស់​ស្រស់ស្អាត។

២. ធ្វើទានដោយចែក​​ថ្នាំ​ពេទ្យ អាហារ និងទឹក​ផឹក នោះជីវិតនឹងពេញ​បរិបូរណ៍ដោយសុខភាព មិនទទួលរងពីជំងឺឈឺថ្កាត់ ហើយភារកិច្ចនានានឹង​ទទួល​បាន​ជំនួយពីអ្នកដទៃ។

៣. ធ្វើ​បុណ្យ​រំដោះ​សត្វ ជាបុណ្យកុសល​នឹង​នាំ​មក​នូវ​សេចក្តីសុខចម្រើន ជីវិតមានសំណាងភ្លឺថ្លា ទ្រព្យសម្បត្តិហូរចូល និងសុភមង្គលទ្វេដង។

៤. ​គោរពបូជា​ព្រះពុទ្ធ​រូប តាមជំនឿ នឹងជួយឱ្យជីវិតគ្រួសារទទួលបានភាពរីករាយ ព្រមទាំងជួយបំពេញបំណងប្រាថ្នាឱ្យសម្រេច។

៥. កាន់សីល ៥ ឬសីល ៨ នឹងជួយកាត់បន្ថយសំណាងអាក្រក់។

ទោះ​បី​ជា​ប្រិយមិត្ត​ធ្វើ​បុណ្យប្រភេទណាក៏ដោយ សូមធ្វើដោយចេតនាបរិសុទ្ធ នោះ​បុណ្យ​កុសលច្បាស់ជាកើតមានច្រើនៗជាក់ជាមិនខាន៕

អត្ថបទ៖ សន្យា

ចុចអាន៖ អ្វីទៅជា​បុណ្យ​វិសាខបូជា ​​ពុទ្ធសានិក​​​រៀបចំពិធីនេះឡើងដើម្បីអ្វី ?​

ចុចអាន៖ ហុងស៊ុយ ៤ យ៉ាង តាមក្បួនចិនគេមិនឲ្យបំពានឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ៥៩ នាទី មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម១ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងត្បូង គ្រោងដាក់ចេញច្បាប់ហាមទទួលទានសាច់ឆ្កែ

Sokha Hotels

ព័ត៌មានពេញនិយម