Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសស្នើឲ្យអាមេរិក ពិចារណាឡើងវិញលើការដាក់កំហិតទិដ្ឋាការទាក់ទងការបញ្ជូនពលរដ្ឋខ្មែរ-អាមេរិក

បានផុស

នៅ

ការស្នើរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានេះបានធ្វើឡើង ខណៈជួបពិភាក្សាការងារជាមួយលោក អេនតូនី ប្លីងខេន (Anthony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅពេលលោកអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកចក្រកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើន ហើយពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរការនយោបាយប្រកបដោយបរិយាបន្ន និងសេរីភាព នៃការបញ្ចេញមតិ។ លោកថា ការបោះឆ្នោតពហុបក្ស ត្រូវបានធ្វើឡើងជាទៀងទាត់ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក ហើយត្រូវបានវាយតម្លៃដោយអ្នកសង្កេតការណ៍ក្នុងស្រុក និងអន្តរជាតិរាប់ពាន់នាក់ថា មានលក្ខណៈសេរី និងយុត្តិធម៌។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអះអាងថា កម្ពុជាមានគ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយរាប់រយ ហើយមានបណ្តាញផ្សព្វផ្សាយសង្គមយ៉ាងទូលំទូលាយ មានសហជីពការពារសិទ្ធិកម្មករ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិលរាប់ពាន់ ដើម្បីលើកកម្ពស់សិទ្ឋិ និងសុខុមាលភាពរបស់ប្រជាជន។ ភ្ជាប់ជាមួយបញ្ហានេះដែរ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឲ្យសហរដ្ឋអាមេរិក ធ្វើការពិចារណាឡើងវិញលើការដាក់កំហិតទិដ្ឋាការដោយអយុត្តិធម៌ ទាក់ទងនឹងបញ្ហាមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ-អាមេរិក ដោយធានាដល់សមភាគីអាមេរិក អំពីកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជាលើដំណើរការនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងអាមេរិក បានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរពីសហរដ្ឋ​អាមេរិក​ឲ្យត្រឡប់មកកម្ពុជាវិញចាប់តាំងពីឆ្នាំ២០០២ ដែលកិច្ចព្រមព្រៀងនេះ អាមេរិកនឹងបញ្ជូនពលរដ្ឋខ្មែរណា ដែលប្រព្រឹត្តល្មើសឲ្យត្រឡប់មកមាតុភូមិវិញ ក្រោយពេលអនុវត្តទោសរួចរាល់ ប៉ុន្តែកាលពីចុងឆ្នាំ២០១៧ ការបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកត្រូវបានខកខាន ដោយសារតែសហរដ្ឋអាមេរិក មិនព្រមតាមសំណើកម្ពុជា ដែលស្នើឲ្យកែប្រែលក្ខខណ្ឌមួយចំនួននៅក្នុងកិច្ចព្រមព្រៀងនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

ជាមួយគ្នានោះ សហរដ្ឋអាមេរិកបានសម្រេចផ្អាកទិដ្ឋាការ ដល់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសាច់ញាតិរបស់ពួកគេ ដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ដោយសារតែការសើរើកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះ កម្ពុជាក៏បានសម្រេចផ្អាកកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិក ក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា ក្នុងសម័យសង្គ្រាមផងដែរ។

ទាក់ទងបញ្ហានេះ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ក្នុងពេលសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ប្រមាណ២ពាន់នាក់ នាទីក្រុងញូវយ៉ក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដែលកម្ពុជាតវ៉ារឿងអាមេរិកបញ្ជូនពលរដ្ឋខ្មែរអាមេរិក ដែលប្រព្រឹត្តទោសមកកម្ពុជាវិញនោះដោយសាតែមិនចង់ឃើញការព្រាត់ប្រាស់របស់ពលរដ្ឋខ្មែរ ពីព្រោះវាជាក្តីឈឺចាប់ ដែលសម្ដេចធ្លាប់ឆ្លងកាត់ពីអតីតកាល។ បើតាមសម្ដេចតេជោ ហ៊ុន សែន នៅពេលប្រជាពលរដ្ឋខ្មែរអាមេរិក បានប្រព្រឹត្តអំពើខុសច្បាប់ ហើយត្រូវជាប់ពន្ធនាគារនោះ បងប្អូន និងក្រុមគ្រួសាររបស់ពលរដ្ឋនោះ អាចចូលទៅសួរសុខបាន ប៉ុន្ដែនៅពេលអនុវត្តទោសចប់សព្វគ្រប់ ហើយត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញនោះ គឺមានតែការព្រាត់ប្រាស់ប៉ុណ្ណោះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីអះអាងថា កន្លងមកករណីចាប់បញ្ជូននេះ ធ្លាប់មានពលរដ្ឋខ្មែរ៥នាក់ហើយ បានធ្វើអត្តឃាត ដោយសារតែតូចចិត្តនឹងរដ្ឋាភិបាលអាមេរិក ដែលចាប់បញ្ជូនពួកគាត់ត្រឡប់មកប្រទេសកម្ពុជា ធ្វើឲ្យព្រាត់ព្រាស់ក្រុមគ្រួសារ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម