Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឲ្យលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ចូលមកកម្ពុជាឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្ដេចមិនអនុញ្ញាតឲ្យអ្នកមិនបានចាក់វ៉ាក់សាំបង្ការជំងឺកូវីដ-១៩ លើកលែងការធ្វើចត្តាឡីស័ក នៅពេលចូលដល់ប្រទេសកម្ពុជានោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី ១៧ ខែឧសភានេះថា លោករដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ បានសំណូមពរមកសម្ដេច ដើម្បីលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ខណៈមានព័ត៌មានថា ប្រទេសវៀតណាម និងប្រទេសថៃ មានបំណងអនុវត្តយ៉ាងដូច្នេះ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា សម្រាប់សម្ដេច គឺមិនអនុញ្ញាតនោះទេ ហើយអ្នកជំនាញឯកទេស ចង់និយាយបែបណាក៏ថាចុះ ពីព្រោះកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំង បែរជាចង់លើកលែងឲ្យអ្នកមិនទាន់វ៉ាក់សាំង ចូលមកកម្ពុជាទៅវិញ។ ម្យ៉ាងទៀត ប្រសិនបើកម្ពុជា ធ្វើយ៉ាងដូច្នេះ គឺនឹងជះឥទ្ធិពលទៅលើប្រទេសដទៃ ដែលកំពុងជំរុញការចាក់វ៉ាក់សាំង។

សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសទុកឲ្យហើយ កុំឃើញគេធ្វើ ធ្វើតាមគេ ទុកឲ្យគេប្រមូលអ្នកអត់ចាក់វ៉ាក់សាំងទៅស្រុកគេចុះ សម្រាប់ស្រុកខ្មែរទទួលបានតែអ្នកបានចាក់វ៉ាក់សាំង បើអ្នកឯងមិនបានចាក់វ៉ាក់សាំង ខ្ញុំត្រូវទុកអ្នកឯង ៧ថ្ងៃ ចង់វៀតណាមធ្វើឲ្យវៀតណាមធ្វើចុះ ចង់ថៃធ្វើឲ្យថៃធ្វើចុះ តែកម្ពុជាមិនអាចប្រមូលយក»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម