ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ព្រមានដក Licence ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណសាងសង់រោងចក្រផលិតវ៉ាក់សាំង
នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗលើក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណ (Licence) ក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅប្រទេសកម្ពុជា ដោយសម្តេចអះអាងថា បើមិនធ្វើទេ នឹងត្រូវដកទៅឲ្យក្រុមហ៊ុនផ្សេង ដែលមានសមត្ថភាពធ្វើ ឬក្រសួងសុខាភិបាលជាអ្នកធ្វើផ្ទាល់តែម្ដង ពីព្រោះរោងចក្រផលិតវ៉ាក់សាំងនេះ ចាំបាច់ណាស់ដែលត្រូវតែធ្វើឲ្យបានឆាប់រហ័ស។

ការព្រមានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងនេះថា “យើងត្រូវខិតខំជំរុញអ្នកណាដែលទទួលបានសិទ្ធិនេះ ខាងភាគីចិនបានតឿនយើងត្រឡប់មកវិញថា ហេតុអ្វីបានជាយូរខាងកម្ពុជា ឆ្លើយមិនឆ្លើយ មើលវិស័យឯកជនរបស់កម្ពុជា ដែលទទួលបានសិទ្ធិ ធ្វើឬមិនធ្វើ បើមិនធ្វើដកឱ្យអ្នកដែលធ្វើ អត់មានទុកអញ្ចឹងទេ។ ខាងចិនបានលើកមកវិញថា ខ្មែរយឺត។ ឥឡូវបើមិនធ្វើទេ ដកយកលីសសង់ឲ្យក្រុមហ៊ុនណាហ៊ានធ្វើ អត់មានឲ្យក្រុមហ៊ុនមួយមកវ៉ាងទីបានទេ ខ្ញុំទុកឱ្យអ្នកឯងរយៈពេលប៉ុន្មាន ខ្ញុំត្រូវការមានរោងចក្រមួយផលិតវ៉ាក់សាំង អញ្ចឹងឱ្យទៅពីណាកន្លងទៅនេះ សួរមើលឆ្លើយយ៉ាងម៉េច ខុសគ្នាយ៉ាងម៉េច ហ៊ុន សែន និយាយដាច់ខាត គឺថាអត់មានលើកលេងទេអាកន្លែងហ្នឹង ពីព្រោះខ្ញុំត្រូវតែមានទុន មានប្រដាប់នៅក្នុងដៃ ឥឡូវភាគីចិនថា យើងអត់ឆ្លើយ អត់មានយកលីសសង់មកទុកទេ ហើយត្រូវតែរាយការណ៏ឲ្យខ្ញុំគ្រប់ពេល។ ឥឡូវខ្ញុំសុំថា មួយអាទិត្យរាយការណ៍ឲ្យខ្ញុំម្ដង អំពីវឌ្ឍនភាពនៃការសាងសង់រោងចក្រវ៉ាក់សាំង”។

បើតាមសម្តេចតេជោ “ដោយសារតែខ្ញុំមិនឱ្យរាយការណ៍ហ្នឹងហើយ បានជាអស់លោកទុកប៉ុន្មានខែ តាំងពីភាគីចិនបានព្រមព្រៀង។ ឥឡូវសុំមួយអាទិត្យរាយការណ៍ឲ្យខ្ញុំម្ដង វឌ្ឍនភាពដល់ណា”។
សម្ដេចនាយករដ្ឋមន្ត្រីលើកឡើងទៀតថា “តើបញ្ហានេះនៅខុសគ្នារឿងអី មានបញ្ហាអី ហេតុអីក៏មិនរាយការណ៍ទៅឲ្យក្រសួងសុខាភិបាល ហើយក្រសួងសុខាភិបាលខ្លួនឯងកុំទ្រើកៗនិយាយឱ្យចំអញ្ចឹងចុះ។ ឥឡូវបើមិនកើតទេ ដកហូតយកមកក្រសួងរបស់យើងធ្វើទាំងអស់ទៅយ៉ាងម៉េច។ ទុនមានអត់បញ្ហា ខ្ញុំដកចេញពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឲ្យរដ្ឋផលិតតែម្ដង ដៃគូជាមួយចិន វិស័យឯកជនវាពិបាកពេក ដកលីសសង់ចេញមក ហើយរដ្ឋចេញមុខធ្វើតែម្ដងទៅ ក្នុងការផលិតវ៉ាក់សាំងនេះ”។

សម្តេចតេជោ មានប្រសាសន៍ថា ពិតមែនតែវាក់សាំងនៅមាន ប៉ុន្តែយើងដាក់ជាសំណួរថា តើពេលណាកូវីដវាត្រូវអស់។ សម្តេចលើកឡើងដែរថា រោងចក្រនេះ ថ្ងៃក្រោយអាចផលិតវ៉ាក់សាំងផ្សេងៗទៀត ដែលអាចការពារជំងឺនេះជំងឺនោះ ដែលបញ្ហានេះ ត្រូវតែជាក់លាក់ ទាក់ទងទៅនឹងកិច្ចការអាយុជីវិតរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


