ព័ត៌មានជាតិ
កូរ៉េផ្តល់ជំនួយសម្ភារបរិក្ខារវេជ្ជសាស្ត្រដល់កម្ពុជាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ជំនួយមនុស្សធម៌ជាសម្ភារបរិក្ខារវេជ្ជសាស្ត្រជូនដល់កម្ពុជាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោក PARK Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា អមដោយលោក RHO Hyun-Junនាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិកូរ៉េ(KOICA)។
សម្ភារបរិក្ខារវេជ្ជសាស្ត្រដែលសាធារណៈរដ្ឋកូរ៉េផ្តល់ជួនកម្ពុជាតាមរយៈ KOICAរួមមានWalkthrough Booths ចំនួន២០គ្រឿងនិង Negative Pressure Carriers ចំនួន១២គ្រឿងនិងតាមរយៈ KOFIHមាន K-Walk Through Booth ចំនួន០៥គ្រឿង Portable X-ray ចំនួន២គ្រឿង Patient Monitoring System ចំនួន ០៣គ្រឿង PreventionនិងSterilizer ចំនួន០៤គ្រឿងនិងTest Kit ចំនួន ២៣០០០ឃីដ។

លោក PARK Heung-Kyeongឯកអគ្គរាជទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េបាននឹងកំពុងពួតដៃជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩តាមរយៈសកម្មភាពនានាជាច្រើនដូចជា កម្មវិធីរបស់ទីភ្នាក់ងារ KOICAដែលមានឈ្មោះថា របៀបវារៈសម្រាប់ការសាងភាពប្រសើរឡើងវិញ ប្រឆាំងនឹងជំងឺកូវីដ១៩
តាមរយៈកិច្ចសហប្រកបត្តិការអភិវឌ្ឍន៍ ព្រមទាំងសកម្មភាពនានាផ្សេងទៀត របស់មូលនិធិKOFIH មូលនិធិ EDCF និង មូលនិធិសហប្រតិបត្តិការអាស៊ាន។ លោកបានបន្តថា វិស័យសុខាភិបាល គឺជាសសរស្ដម្ភមួយ នៃយុទ្ធសាស្ត្រភាពជាដៃគូរបស់សាធារណកូរ៉េប្រចាំបកម្ពុជា។

បច្ចុប្បន្ននេះ KOICAកំពុងតែអនុវត្តគម្រោងសំខាន់ៗ មួយចំនួនដូចជា៖ គម្រោងពង្រឹងគុណភាពនិងលើកកម្ពស់សមធម៌ សេវាសុខាភិបាល, គម្រោងកសាងសមត្ថភាព មជ្ឈមណ្ឌលត្រចៀកច្រមុះ បំពង់កក្នុងមន្ទីរព្រះអង្គឌួង, គម្រោងពង្រឹងសុខភាពមាតានិងទារក ក្នុងតំបន់ភាគឥសាននៃកម្ពុជា, គម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីបង្ការស្វែងរកនិងឆ្លើយតបចំពោះជំងឺឆ្លង។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ តែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសលោកឯកអគ្គរដ្ឋទូត លោកប្រធានអង្គការ KOICA លោកតំណាងអង្គការKOFIH លោកស្រីតំណាង EDCF ដែលតែងតែសម្របសម្រួលសហការយ៉ាងល្អ ជាមួយក្រសួងសុខាភិបាល ក្នុងការទទួលបាននូវជំនួយហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


