ព័ត៌មានជាតិ
ម្ចាស់កសិដ្ឋានមួយរៀបចំម្ហូបអាហារនិងភេសជ្ជ:ជូនដល់ក្រុមគ្រូពេទ្យជួរមុខនៅមណ្ឌលសុខភាពចាក់អង្រែ
ម្ចាស់កសិដ្ឋានផ្សិតខេមា(ផ្សិតទឹកដោះគោ)នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះបានរៀបចំម្ហូបអាហារនិងភេសជ្ជៈជូនដល់គ្រូពេទ្យជួរមុខ និងបុគ្គលិកទាំងអស់ នៅមណ្ឌលសុខភាពចាក់អង្រែដែលកំពុងបំរើការងារ ក្នុងការផ្តល់សេវាថែទាំ និងព្យាលបាលជំងឺកូវីដ-១៩។

មណ្ឌលសុខភាពចាក់អង្រែ គឺជាមណ្ឌលសំខាន់ទី២ នៅក្នុងនៅប្រទេសកម្ពុជា បន្ទាប់ពីមន្ទីរពេទ្យខ្មែរសូវៀត ក្នុងការផ្តល់សេវាព្យាលបាលនិងថែទាំអ្នកជំងឺដែលបានឆ្លងមេរោគកូវីដ-១៩។
លោក ទាសុខឈួន ជាម្ចាស់កសិដ្ឋានផ្សិតខេមា បានឲ្យដឹងថា ការដែលលោកនិងភរិយារៀបចំម្ហូបអាហារនិងភេសជ្ជៈជូនដល់គ្រូពេទ្យជួរមុខនិងបុគ្គលិកទាំងអស់នៅមណ្ឌលសុខភាពចាក់អង្រែនេះ គឺដើម្បីចូលរួមលើកទឹកចិត្តក៏ដូចជាកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យជួរមុខដែលបានលះបង់ជីវិតក្នុងការជួយថែទាំនិងព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យបានជាសះស្បើយ ដែលរហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់មានអ្នកជំងឺណាម្នាក់ស្លាប់ ដោយសារជំងឺកូវីដ១៩នៅឡើយទេ។

ប្រធានក្រុមគ្រូពេទ្យជួរមុខវគ្គទី១៤ នៅប្រចាំការក្នុងមណ្ឌលសុខភាពចាក់អង្រែបានថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ទា សុខឈួន និងភរិយា ដែលជាម្ចាស់កសិដ្ឋានផ្សិតខេមា
(ផ្សិតទឹកដោះគោ) ដែលបានរៀបចំម្ហូបអាហារ និងភេសជ្ជៈ ជូនដល់គ្រូពេទ្យនិងបុគ្គលិកទាំងអស់នាពេលនេះ។

ប្រធានក្រុមគ្រូពេទ្យជួរមុខវគ្គទី១៤ បានកោតសរសើរ ចំពោះទឹកចិត្តធំធេងក្នុងការឧបត្ថម តាមរយៈកិច្ចការងារមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗ ដែលទង្វើនេះស្របតាមការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែករួមគ្នា តិចឬច្រើន ពីគ្រប់ភាគីក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ព្រមទាំងជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដោយបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះនៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៥៤នាក់ និងអ្នកជំងឺ៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យវិញ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


