ព័ត៌មានជាតិ
កម្ពុជាកំពុងត្រៀមផ្តល់ជំនួយជាសម្ភារៈ និងបរិក្ខារប្រឆាំងកូវីដ-១៩ ទៅឲ្យប្រទេសនេប៉ាល់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ថា កម្ពុជាកំពុងត្រៀមផ្តល់ជំនួយជាសម្ភារៈ និងបរិក្ខារប្រឆាំងជំងឺកូវីដ-១៩ ទៅឲ្យប្រទេសនេប៉ាល់ ដោយសារតែប្រទេសនេះ ឆ្លងច្រើន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៏តាមសារពិសេស ដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញទូរទស្សន៍នាព្រឹកថ្ងៃទី២៩ ខែធ្នូ នេះថា “ពេលនេះយើងកំពុងត្រៀមផ្តល់ទៅឲ្យនេប៉ាល់ទៀត គឺកំពុងធ្វើលិខិតទៅនាយករដ្ឋមន្ត្រីនេប៉ាល់ ដោយសារតែឃើញប្រទេសនេប៉ាល់ឆ្លងច្រើនពេក ហើយពេលនេះកំពុងត្រៀមបញ្ជូនជំនួយទៅកាន់ប្រទេសនេប៉ាល់ ហើយរបៀបផ្តល់ជំនួយរបស់កម្ពុជា មិនចាំបាច់ឲ្យគេរវល់ទេ គឺដឹកយកទៅដល់តែម្តង។ យើងជាអ្នកក្រីក្រមិនអាចជួយអ្នកមានទេ យើងជួយអ្នកក្រដូចគ្នាសិន”។
បើតាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមកកម្ពុជាបានផ្តល់ជំនួយជាសម្ភារៈ និងបរិក្ខាប្រឆាំងជំងឺកូវីដ-១៩ ទៅឲ្យប្រទេសឡាវ មីយ៉ាន់ម៉ា និងទីម័រឡេស ហើយក៏មានអ្នកខ្លះឌឺដងថា គិតប្រជាជនខ្លួនឯងមិនបានផង ទៅគិតអ្នកដទៃ។ ចំណុចនេះសម្តេចបញ្ជាក់ថា កន្លងមកយើងបានផ្តល់ជំនួយទៅឲ្យបរទេសធំជាងនេះច្រើនដង ដោយផ្តល់ទាំងសាច់ឈាម និងអាយុជីវិតទៀតផង គឺការផ្តល់កងទ័ពទៅជួយប្រទេសជាមិត្ត ហើយពេលនេះនៅហ្វ្រិកកណ្តាលកំពុងរៀបចំបោះឆ្នោត ក៏មានកងទ័ពកម្ពុជានៅទីនោះដែរ កំពុងប្រយុទ្ធតទល់ជាមួយពួកឧទ្ទាម។ សម្តេចអះអាងថា នៅហ្វ្រិកកណ្តាល នៅប្រទេសម៉ាលី នៅប្រទេសស៊ូងដង់ខាងត្បូង និងនៅប្រទេសលីបង់ នាយទាហាន ពលទាហានរបស់យើងក៏ធ្លាប់ពលិកម្មផងដែរ។

សូមបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានផ្តល់ម៉ាស់ និងសម្ភារៈ បរិក្ខារប្រឆាំងកូវីដ-១៩ ទៅឲ្យប្រទេសឡាវ មីយ៉ាន់ម៉ា និងទីម័រឡេសផងដែរ ដែលក្នុងនោះ ជូនរដ្ឋាភិបាលឡាវរួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វ៉ែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កម្ដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូដែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ, សាប៊ូលាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺនផងដែរ ហើយត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ដឹកយកទៅជូនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ចំណែករដ្ឋាភិបាលមីយ៉ាន់ម៉ា កម្ពុជាបានផ្តល់ម៉ាស់ក្រណាត់ ចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ហើយត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកយកទៅជូន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រើជើងយន្តហោះពិសេសចំនួន៣គ្រឿង។
ដោយឡែកប្រទេសទីម័រខាងកើត កម្ពុជាបានផ្តល់ម៉ាស់ចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀតដូចជា វ៉ែនតាសុវត្ថិភាព, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល, ឧបករណ៍វាស់កម្ដៅ, របាំងមុខ, ម៉ាស៊ីនជំនួយដល់ការដកដង្ហើមសម្រាប់ប្រយោធនកម្ម, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំ, ម្សៅថ្នាំបាញ់សម្លាប់មេរោគ, ស្បែកជើងកវែងសុវត្ថិភាព និងសាប៊ូលាងដៃជាដើម ហើយបានដឹកតាមយន្តហោះពិសេសចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៥ព្រឹក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) ដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ច្រកទ្វារចំនួនបីសម្រាប់កម្ពុជា ទិញវ៉ាក់សាំងកូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


