ព័ត៌មានជាតិ
ក្រុមហ៊ុន JTI បរិច្ចាគម៉ាស៊ីនវាស់កម្តៅ និងអាហារ ជូនកម្លាំងជួរមុខប្រយុទ្ធជំងឺកូវីដ-១៩
ក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា នៅព្រឹកថ្ងៃទី០៣ មីនា បានបរិច្ចាគម៉ាស៊ីនវាស់កម្ដៅ១៥០គ្រឿង ស្បៀង១ ០០០កញ្ចប់ ភេសជ្ជៈ ១០០កេស បដាអប់រំ ១០០ផ្ទាំង ជូនដល់អ្នកជួរមុខក្រុមគ្រូពេទ្យ កងកម្លាំងការពារ ព្រមទាំងអ្នកសម្អាតទីក្រុង ក្នុងការចូលរួមចំណែកទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនៃការទទួលសម្ភារៈខាងលើនេះបានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន JTI កម្ពុជា ដែលបានចូលរួមចំណែកឆ្លើយតបឲ្យទាន់ពេលវេលានៃសភាពការណ៍បច្ចុប្បន្ន ជាមួយរដ្ឋបាលរាជធានី និងរាជរដ្ឋាភិបាល ទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩នេះ។
លោក Roy Manalili អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា បានមានប្រសាសន៍ថា JTI ពេញចិត្តចូលរួម ជាមួយអាជ្ញាធរ ក្នុងការចែករំលែក និងបង្ហាញនូវសន្តានចិត្តចំពោះអ្នកជួរមុខដែលលះបង់ និងខិតខំប្រយុទ្ធនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។

លោកបានបញ្ជាក់ថា «ការជួយសហគមន៍មានសារៈសំខាន់ណាស់សម្រាប់ JTI។ ដូច្នេះហើយ យើងតែងជំរុញឲ្យបុគ្គលិកចូលរួមស្ម័គ្រចូលរួមជួយកិច្ចការងារសង្គម»។
លោក បានឲ្យដឹងថា បុគ្គលិក JTI កម្ពុជា បានចូលរួមស្ម័គ្រចិត្តវេចខ្ចប់អាហារនិង ភេសជ្ជៈនេះ សម្រាប់អ្នកជួរមុខប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ១៩៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


