ព័ត៌មានជាតិ
ព្រះមហាក្សត្រកម្ពុជា គ្រោងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា
ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាតាមវិដេអូកាលពីម្សិលមិញ ប្រមុខថ្នាក់ដឹកនាំកម្ពុជាបានបញ្ជាក់ពីគម្រោងយាងទៅបំពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជានៅប្រទេសឥណ្ឌា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូថា ឥឡូវនេះភាគីទាំងពីរកម្ពុជានិងឥណ្ឌា កំពុងតែស្វែងរកពេលវេលាសក្តិសមនៅក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលគ្រោងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ មេដឹកនាំកម្ពុជាក៏បានលើកពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជាទៅទស្សនកិច្ចប្រទេសឥណ្ឌាក្នុងឆ្នាំ២០២២ នេះ ដើម្បីចូលរួមពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងការប្រារព្ធខួបទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីការបង្កើតទំនាក់ទំនងការទូតគិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី ៧០ ឆ្នាំហើយនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា។ ដើម្បីប្រារព្ធខួបបនៃទំនាក់ទំនងការទូតនេះ កម្ពុជានិងឥណ្ឌា នឹងត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៧០ឆ្នាំនេះក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់