Connect with us

ព័ត៌មានជាតិ

វេទិកានិពន្ធនាយក លើកទឹកចិត្តអ្នកសារព័ត៌មាន ឲ្យប្រកាន់ខ្ជាប់វិជ្ជាជីវៈ

បានផុស

នៅ

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ វេទិកានិពន្ធនាយកលើកទី១៧ បានចេញសេចក្តីថ្លែងការណ៍រួម ​ដោយលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឲ្យមហាជនមានជំនឿ នៅគ្រប់កាលៈទេសៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន ប៊ុណ្ណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា វេទិកានិពន្ធនាយក យល់ឃើញថា ការចូលរួមបន្សាបព័ត៌មានក្លែងក្លាយ តាមរយៈការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋឲ្យបានលឿនរហ័ស គឺជាតួនាទីមិនអាចខ្វះបានរបស់សារព័ត៌មានអាជីពក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាដែលមានវិបត្តិជំងឺឆ្លងកាចសាហាវ ឬពេលមានហានិភ័យផ្សេងៗទៀត ដែលងាយធ្វើឲ្យពលរដ្ឋទទួលរងគ្រោះ។

លោកថា ក្លិបអ្នកកាសែតកម្ពុជា ក៏ដូចជាសមាគមសារព័ត៌មានផ្សេងទៀត មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន។ ក្រៅពីនេះ វេទិកានិពន្ធនាយកលើកទី១៧ ក៏បានអំពាវនាវដល់អាជ្ញាធររដ្ឋគ្រប់លំដាប់ថ្នាក់ ជួយផ្តល់កិច្ចសហការល្អដល់អ្នកសារព័ត៌មាន ដោយគោរពឲ្យបានខ្ជាប់ខ្ជួនសេរីភាពសារព័ត៌មាន ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីអនុញ្ញាតឲ្យអ្នកសារព័ត៌មាន អាចបំពេញការងារបានដោយងាយស្រួល និងទទួលបានព័ត៌មានច្បាស់លាស់ និងទាន់ពេលវេលាដើម្បីផ្សព្វផ្សាយជូនមហាជន។

នៅក្នុងវេទិកានេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ទាំងអស់ឲ្យខិតខំគោរពវិជ្ជាជីវៈ ដើម្បីចូលរួមការផ្សព្វផ្សាយនូវព័ត៌មានពិត និងទាន់ពេលវេលា។

សូមជម្រាបថា ក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកលើកទី១៧ ក៏បានអំពាវនាវឱ្យថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ គោរពច្បាប់ គោរពគោលការណ៍ កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម