ព័ត៌មានជាតិ
ការអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូពេទ្យ នឹងជំរុញឱ្យគ្រូពេទ្យបង្កើនក្រមសីលធម៌វិជ្ជាជីវៈ
កំពង់ធំ ៖ ការអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូពេទ្យ នឹងជំរុញឱ្យក្រុមគ្រូពេទ្យបង្កើនក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងផ្នែកសេវាសុខភាពជូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងនៅក្នុងពិធីរៀបចំសិក្ខាសាលា ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូពេទ្យ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ធំ បានលើកឡើងទៀតថា ចំពោះសកម្មភាពរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ធំ ដែលបានអនុវត្តក្នុងពេលកន្លងមកនេះ គឺតាមការណែនាំ និងចង្អុលបង្ហាញពី គណៈគ្រូពេទ្យជាតិកម្ពុជា។ ក្នុងនោះការជំរុញនូវការចុះបញ្ជី និងផ្តល់អាជ្ញា ក៏ជាផ្នែកដែលមានសារសំខាន់ ដើម្បីពង្រឹងវិជ្ជាជីវៈ និងបង្កើនសកម្មភាព ប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកបញ្ជាក់ថា កាលពីឆ្នាំ២០២៣ អាជ្ញាប័ណ្ណទទួលបានពីថ្នាក់ជាតិមានចំនួន ១០៥ អាជ្ញាប័ណ្ណ ស្រី១៦ នៅឆ្នាំ២០២៤ បានទទួលសរុប ១០០ អាជ្ញាប័ណ្ណ ស្រី១២ និង ឆ្នាំ២០២៥ បានទទួលសរុប ១៣ អាជ្ញាប័ណ្ណ ស្រី៣ ផងដែរ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ប៉ឹក គីមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ លើកឡើងថា ដើម្បីឱ្យវិជ្ជាជីវៈក្រុមគ្រូពេទ្យកាន់មានប្រសិទ្ធភាព ក្នុងការបម្រើពលរដ្ឋផ្នែកសេវាសុខាភិបាល ក្នុងនោះអ្នកពាក់ព័ន្ធគ្រប់ផ្នែកត្រូវ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ជាមួយភាគីពាក់ព័ន្ធនានា និង គ្រប់កម្រិត នៅថ្នាក់ជាតិ រាជធានី ខេត្ត និងថ្នាក់មូលដ្ឋាន ទាំងមន្ទីរពេទ្យ និងមណ្ឌលសុខភាពរដ្ឋ និងឯកជន , ពង្រឹងតួនាទី និងភារកិច្ចដើម្បីធានាបាននូវក្រមសីលធម៌, វិន័យ និង វិធីសាស្ត្រ ក្នុង ការបំពេញការងារ , ចូលរួមពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិនានា ទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីធានាគុណភាព សុវត្ថិភាពសេវាសុខាភិបាល , ពង្រឹងសមត្ថភាពទាំងស្ថាប័ន វិជ្ជាជីវៈមុនពេលបម្រើការងារ និងពេលកំពុងបម្រើការងារ ភារកិច្ច ដោយប្រកាន់ខ្ជាប់នូវស្មារតី យុត្តិធម៌ក្រមសីលធម៌ និងមានសមធម៌ ផងដែរ៕








-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


