ព័ត៌មានជាតិ
តំណាងគណបក្សប្រជាជនកម្ពុជាគ្រប់រាជធានី-ខេត្ត ថ្លែងអំណរគុណដល់ពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ
អភិបាលរាជធានី-ខេត្តទាំង ២៥ ដែលជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានផ្ញើសារថ្លែងអំណរគុណសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋសម្រាប់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នេះ។

ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន ៧,៣៨២,៤៤៩នាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩, ២០៥,៦៨១នាក់ ដែលស្មើនឹង ៨០.១៩ភាគរយ។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ បានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែងអ្វីឡើយ។
ទោះបីថា លទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ មិនទាន់ប្រកាសជាផ្លូវការក៏ដោយ តែលទ្ធផលបឋមដែលបង្ហាញដោយ គ.ជ.ប គឺថានៅគ្រប់រាជធានី-ខេត្ត គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ ពោលគឺស្ទើរតែឈ្នះមេឃុំ-ចៅសង្កាត់ នៅទូទាំងប្រទេស។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅគ្រប់រាជធានី-ខេត្ត បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត អំពីដួងចិត្តជូនចំពោះសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា អ្នកគាំទ្រ ប្រជាជន មហាជន ដែលបានគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាការបង្ហាញឲ្យឃើញពីការគាំទ្រយ៉ាងច្រើនលើសលប់។
ឆ្លើយតបនឹងការគាំទ្រ និងផ្ដល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ នៅទូទាំងរាជធានី-ខេត្តបែបនេះ ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅគ្រប់រាជធានី-ខេត្ត នឹងខិតខំបន្ថែមទៀត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីផ្តល់នូវភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋ រួមទាំងការខិតខំកែលម្អ និងអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀត៕



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


