ព័ត៌មានជាតិ
ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ចេញយុទ្ធនាការ “មីជាតិ វិសាលភាពចែកចាយកាន់តែក្បែរអ្នក” នៅលើទីផ្សារ
បុគ្គលិកផ្នែកលក់ និងថ្នាក់ដឹកនាំ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានចេញយុទ្ធនាការ “មីជាតិវិសាលភាពចែកចាយកាន់តែក្បែរអ្នក” នៅលើទីផ្សារហើយ នៅព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២២ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ជាជំហានដំបូងជាមួយការបន្ថែមនូវលទ្ធភាពនៃការចែកចាយ ជូនអតិថិជន និងដៃគូអាជីវកម្ម ដើម្បីធានាដល់ការផ្តល់ជូនសេវាកាន់តែជិត និងរហ័សដើម្បីជាការឆ្លើយតបនឹងតម្រូវការជាវមានចំនួនកើនឡើង។

លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) មានប្រាសាសន៍ថា «យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួល និងសេវាកាន់តែខិតជិត ដល់អ្នកប្រើប្រាស់ផ្ទាល់ ដែលជាអតិថិជនព្រមជាមួយដៃគូអាជីវកម្ម ក្នុងលទ្ធភាពងាយស្រួលរកជាវ មីជាតិ បានគ្រប់ទីកន្លែង» ។ លោកបន្តទៀតថា «ក្រុមការងារមីជាតិ ក៏បាននឹងកំពុងធ្វើការបំពាក់បន្ថែមនូវលទ្ធភាពដឹកជញ្ជូន និងក្រុមការងារ ដើម្បីពន្លឿនប្រសិទ្ធភាពនៃការចែកចាយឲ្យកាន់តែក្បែរអតិថិជន និងដៃគូអាជីវកម្មរបស់យើង នៅតាមខេត្តក្រុងផ្សេងទៀតផងដែរ »។

លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានបង្ហើបពីលទ្ធផលនៃចំនួនលក់មានការកើនឡើងជាលំដាប់គួរឲ្យកត់សំគាល់ នារយៈពេលចុងក្រោយនេះ ដែលនេះសបញ្ជាក់ពីតម្រូវការកើនឡើង និងប្រជាប្រិយភាពនៃមីជាតិ កាន់តែមានភាពប្រសើរមួយកម្រិតថែមទៀត ហើយនេះជាមូលបទជំរុញរយៈពេលក្រុមហ៊ុនត្រូវបន្ថែមពង្រឹងសមត្ថភាព និងលទ្ធភាព ចែកចាយ ក្នុងបុព្វហេតុជំរុញការចែកចាយឱ្យកាន់តែលឿន និងខិតជិតក្បែរអ្នកប្រើប្រាស់។ លើសពីនេះទៅទៀត មីជាតិត្រូវបានទទួលការពេញនិយមកាន់តែច្រើនឡើងពីសំណាក់អតិថិជន ទាំងរសជាតិ គុណភាព និងទាំងសោភ័ណភាពទៀតផង។

លោកបន្ថែមទៀតថា «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ សូមបន្តចូលរួមគាំទ្រ ផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក ដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ដោយស្ថាប័នជាតិ និងអន្តរជាតិ ។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយៗ និងដើម្បីមោទកភាពកិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរគួរគាំទ្រ និងរួមគ្នាលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ។ យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា។ មីជាតិ ញ៉ាំម៉េចក៏ជាតិដែរ៕







-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


